Connect with us

ព័ត៌មានអន្ដរជាតិ

ខែក្រោយ ប្រទេសក្បែរខាង កម្ពុជា នឹងផលិតថ្នាំគ្រាប់កូវីដ Molnupiravir សម្រាប់អ្នកជំងឺ ១ ពាន់នាក់

បានផុស

នៅ

​បើ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត Vientiane Times បានឲ្យដឹងថា ក្រសួង​សុខាភិបាលឡាវ​បាន​ផ្តល់​ភ្លើង​ខៀវ​ផលិត​ថ្នាំ Molnupiravir សម្រាប់​ព្យាបាល​ជំងឺកូវីដ ១៩ នៅ​ប្រទេស​ឡាវ ហើយ​រោងចក្រ​ឱសថ​លេខ ​៣ ជា​សហគ្រាស​រដ្ឋ​នឹងផលិត​ថ្នាំ​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករងគ្រប់គ្រងរោងចក្រ លោកវេជ្ជបណ្ឌិត Phoukhong Chommala បានប្រាប់កាសែត Vientiane Times ថា រោងចក្រនឹងចាប់ផ្តើមផលិតថ្នាំគ្រាប់នៅខែធ្នូ ហើយនឹងផលិតបានគ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺកូវីដប្រមាណ ១,០០០ នាក់ តាមការណែនាំពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Bounfeng Phommalaysith ។

នៅប្រទេសឡាវ ការសាកល្បងថ្នាំគ្រាប់នេះនឹងគ្រប់គ្រងព្យាបាលលើមនុស្សដែលមានអាយុពី ១៨ ទៅ ៦៥ ឆ្នាំដែលមានរោគសញ្ញាស្រាល ឬមធ្យមនៃជំងឺកូវីដ ១៩ ។

ទន្ទឹមនោះ សារព័ត៌មាន Vientiane Times រាយការណ៍ថា ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការព្យាបាល អ្នកជំងឺមិនត្រូវបង្ហាញសញ្ញានៃជំងឺរលាកសួត ឬកង្វះអុកស៊ីសែននោះទេ ហើយត្រូវផ្តល់ថ្នាំគ្រាប់ក្នុងរយៈពេល ៥ ថ្ងៃ ។

ស្របពេលជាមួយគ្នានេះ ការផលិតថ្នាំគ្រាប់ Molnupiravir នៅក្នុងប្រទេសឡាវ និងកម្មវិធីសាកល្បងព្យាបានឹងស្ថិតក្រោមការត្រួតពិនិត្យរបស់អង្គការសុខភាពពិភពលោក (WHO) ។

គួរបញ្ជាក់ថា ក្រុមហ៊ុនឱសថអាមេរិក Merck បានប្រកាសកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណក្នុងខែតុលា ដែលនឹងអនុញ្ញាតឲ្យប្រទេសកំពុងអភិវឌ្ឍន៍អាចប្រើប្រាស់ថ្នាំគ្រាប់ប្រឆាំងមេរោគរបស់ខ្លួនសម្រាប់ការព្យាបាលកូវីដ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Laotian Times

ចុចអាន ៖ ថ្នាំគ្រាប់របស់ក្រុមហ៊ុន AstraZeneca ក៏មានប្រសិទ្ធភាពការពារការស្លាប់ពី កូវីដ ជិត ៩០ ភាគរយដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣៥ វិនាទី មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម