Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ជូនទាហានជិត ១០ម៉ឺននាក់ទៅព្រំដែន ត្រៀមវាយលុកអ៊ុយក្រែន ត្រឹមចុងខែមករា (មានវីដេអូ)

បានផុស

នៅ

ប្រទេសរុស្ស៊ី គ្រោងនឹងវាយលុកអ៊ុយក្រែននៅត្រឹមចុងខែមករា បន្ទាប់ពីបានបញ្ជូនទាហានជាង ៩២,០០០ នាក់ទៅកាន់ព្រំដែន។ នេះបើយោងតាមឧត្តមសេនីយ៍កំពូលនៅទីក្រុង គៀវ។

UKRAINE: Ukrainian soldiers in armoured vehicles take part in drills in the Zhytomyr Region, Ukraine, on Sunday
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងកម្លាំងរបស់លោក Vladimir Putin រួមមានទាំងរថក្រោះ មីស៊ីល និងនាវាចម្បាំង ត្រូវបានដាក់ពង្រាយនៅពាសពេញព្រំដែនចាប់ពីប្រទេសបេឡារុស ទៅភាគខាងជើង, ទឹកដីដែលគាំទ្រដោយពួកផ្តាច់ខ្លួននៅភាគខាងកើត, និងនៅលើច្រាំងនៃសមុទ្រខ្មៅក្នុងឧបទ្វីបគ្រីមៀ។

Russian President Vladimir Putin at a meeting in Moscow on Monday

ការវាយលុកនឹងរួមបញ្ចូលទាំងការចុះចតនៅឯទីក្រុងកំពង់ផែ Odessa និង Mariupol, ការវាយប្រហារពីអាកាស និងការទម្លាក់គ្រាប់បែក និងការលុកលុយដោយរថពាសដែកនៅភាគខាងកើត, និងការលុកលុយដីគោកតាមរយៈប្រទេសបេឡារុស។

UKRAINE: Ukrainian troops of the Air Assault Forces on parade during exercises in Zhytomyr Region

ផែនទីដែលបានចែករំលែកជាមួយគេហទំព័រ Military Times បានបង្ហាញពីរបៀបដែលចារកម្មអ៊ុយក្រែន កំពុងត្រៀមខ្លួនសម្រាប់ការលុកលុយបង្ហូរឈាម និងកាចសាហាវ។

UKRAINE: A jet performs a flight during military drills of the Ukrainian Air Assault Forces in Zhytomyr Region on Sunday

លោកឧត្តមសេនីយទោ Kyrylo Budanov បាននិយាយថា សមយុទ្ធយោធា Zapad ដ៏ធំសម្បើមរបស់លោក Putin ដែលធ្វើឡើងរួមគ្នាជាមួយកងកម្លាំងបេឡារុសកាលពីខែមុន បានបង្ហាញថា ទាហានឆ័ត្រយោងជាង ៣,៥០០ នាក់ អាចត្រូវបានទម្លាក់ចូលក្នុងសមរភូមក្នុងរយៈពេលត្រឹមតែមួយវិនាទីប៉ុណ្ណោះ។

UKRAINE: Paratroopers drop into the field during Ukrainian drills in the Zhytomyr Region on Sunday

ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃចន្ទ វិមានក្រឹមឡាំង បានច្រានចោលការអះអាងរបស់លោក Budanov ហើយបាននិយាយថា ខ្លួនត្រូវបានគេព្រមានថា ទីក្រុងគៀវកំពុងទទួលបានការផ្គត់ផ្គង់គ្រាប់បែក ក្នុងបរិមាណដ៏ច្រើន និងការពង្រឹងកងទ័ពនៅតាមព្រំដែន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី ចាប់ខ្លួនជនជាតិអ៊ុយក្រែន ពីបទធ្វើចារកម្មលើកម្មវិធីអាវុធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម