ព័ត៌មានអន្ដរជាតិ
ប៉ូឡូញចាប់ខ្លួនស្ត្រីអ៊ុយក្រែនពីបទជួញក្រលៀនមនុស្ស៥៦នាក់
ឆ្មាំព្រំដែនប៉ូឡូញបានចាប់ខ្លួនស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ពីបទជួញដូរសរីរាង្គមនុស្ស និងលក់ក្រលៀនចំនួន៥៦ដែលមានមួយចំនួនមានប្រភពពីប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១២ខែមីនានេះ។

លោក Marta Petkowska អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញានៅទីក្រុង Przemysl ប្រទេសប៉ូឡួញ បានឲ្យដឹងថា ស្ត្រីអាយុ៣៥ឆ្នាំ ដែលត្រូវបានគេហៅថា Ksenia P ត្រូវបានចាប់ខ្លួននៅឯផ្លូវរថភ្លើងឆ្លងកាត់រវាងប្រទេសប៉ូឡូញ និងអ៊ុយក្រែន ក្រោមការជូនដំណឹងពីប៉ូលិសអន្តរជាតិ ។
ស្ត្រីរូបនេះធ្លាប់ត្រូវបានកាត់ទោសនៅក្នុងប្រទេសកាហ្សាក់ស្ថានឱ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំពីបទបទចូលរួមក្នុងក្រុមឧក្រិដ្ឋកម្មអន្តរជាតិដែលបានប្រមូលជាលិកា និងសរីរាង្គដោយខុសច្បាប់ពីមនុស្សពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩ ហើយលក់សរីរាង្គទាំងនោះនៅលើទីផ្សារងងឹត។
នាងក៏ត្រូវបានកាត់ទោសពីបទលក់ក្រលៀនដោយខុសច្បាប់ដែលបានពីភាគីរបួសចំនួន ៥៦នាក់នៅក្នុងប្រទេសកាហ្សាក់ស្ថាន អាមេនី អាហ្សែបៃហ្សង់ អ៊ុយក្រែន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន និងប្រទេសថៃផងដែរ។
នាងត្រូវបានប៉ូលិសអន្តរជាតិ តាមចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២០ ខណៈព្រះរាជអាជ្ញាប៉ូឡួញមិនបានបញ្ជាក់ថា ហេតុអ្វីបានជាស្ត្រីរូបនេះមិនជាប់ពន្ធនាគារក្នុងប្រទេសកាហ្សាក់ស្ថាន នៅពេលនាងត្រូវបានកាត់ទោសនោះទេ។ នៅពេលនេះអយ្យការបានដាក់សំណើទៅតុលាការដើម្បីអនុវត្តការឃុំខ្លួនបណ្ដោះអាសន្នមួយសប្ដាហ៍ដើម្បីធ្វើបត្យាប័ននាងទៅកាហ្សាក់ស្ថាន។
សូមបញ្ជាក់ថា អតីតអនុប្រធាន Verkhovna Rada (គឺជាសភាឯកបក្សនៃប្រទេសអ៊ុយក្រែន) លោក Igor Mosiychuk ធ្លាប់បាននិយាយកាលពីថ្ងៃទី៧ខែកុម្ភៈថា អាជីវកម្មប្តូរសរីរាង្គទ្រង់ទ្រាយធំមាននៅក្នុងប្រទេសអ៊ុយក្រែន។
លោកបានបញ្ជាក់ថា កន្លងមកសរីរាង្គរបស់ជនរងគ្រោះត្រូវបានរឹបអូសដោយខុសច្បាប់ និងលក់ឱ្យទាំងពលរដ្ឋអ៊ុយក្រែននិងជនបរទេស៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


