Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីតាលី ពិន័យក្រុមហ៊ុន Amazon និង Apple ជាង ២០០លានដុល្លារ

បានផុស

នៅ

អាជ្ញាធរអ៊ីតាលី បានពិន័យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Amazon.com និង Apple ជាទឹកប្រាក់សរុប ២២៥,២៥០,០០០ ដុល្លារ សម្រាប់ការចោទប្រកាន់ថា បានចូលរួមកិច្ចសហប្រតិបត្តិការប្រឆាំងការប្រកួតប្រជែង ដើម្បីលក់ផលិតផល Apple និង Beats។

អាជ្ញាធរបាននិយាយថា “បទប្បញ្ញត្តិកិច្ចសន្យា នៃកិច្ចព្រមព្រៀងដែលបានចូលជាធរមាននៅថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០១៨ បានរារាំងអ្នកលក់បន្តផ្លូវការនិងមិនផ្លូវការ ពីការលក់ចេញនូវផលិតផល Apple និង Beats ក្រៅពីវេបសាយលក់អនឡាញ Amazon អ៊ីតាលី។

បន្ថែមពីនេះ កិច្ចព្រមព្រៀងនោះបញ្ជាក់ថា ផលិតផល apple និង Beat អនុញ្ញាតឲ្យដាក់លក់តែនៅលើទីផ្សារ Amazon និង ជម្រើសភាគី ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងតែប៉ុណ្ណោះ”។

Amazon And Apple Handed $225 Million In Italian Antitrust Fines

ក្រុមឃ្លាំមើលអ៊ីតាលីនិយាយថា ទង្វើនេះបានបំពានច្បាប់របស់សហភាពអឺរ៉ុប និងពិន័យជាប្រាក់ចំនួន ៧៧,៣៥០,០១៧ ដុល្លារលើក្រុមហ៊ុន Amazon និងចំនួន ១៥១,៤៣៤,២២២ ដុល្លារលើក្រុមហ៊ុន Apple។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple បានបដិសេធធ្វើខុស ហើយគ្រោងនឹងប្តឹងឧទ្ធរណ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RTE

ចុចអាន៖ នាយកក្រុមហ៊ុន Amazon រងការចោទប្រកាន់ករណីរត់ពន្ធកញ្ឆា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម