ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី៖ ការប្ដេជ្ញាវិនិយោគរបស់ Apple មានត្រឹម ២០០ លានដុល្លារ ប៉ុណ្ណោះ មិនមែន ១ ប៊ីលានដុល្លារទេ
ក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple មានគម្រោងវិនិយោគត្រឹមតែប្រមាណ ២០០ លានដុល្លារ ប៉ុណ្ណោះ លើគម្រោងសាងសង់រោងចក្រផលិតឧបករណ៍តាមដានសម្ភារៈ AirTag នៅលើកោះបាតាំ។ ចំនួននេះ គឺទាបជាងឆ្ងាយ ធៀបនឹងការសន្យាវិនិយោគ ១ ប៊ីលានដុល្លារ ដែលគេរាយការណ៍កាលពីលើកមុន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋឥណ្ឌូណេស៊ី Antara បានចុះផ្សាយការណ៍នេះនៅថ្ងៃព្រហស្បតិ៍ ដោយស្រង់សម្ដីអ្នកនាំពាក្យរបស់ក្រសួងដែលនិយាយថា ការវាយតម្លៃដំបូងនៃសំណើវិនិយោគរបស់ក្រុមហ៊ុន Apple បានបង្ហាញពីការកាត់បន្ថយនៃតួលេខ។
អ្នកនាំពាក្យក្រសួង លោក Febri Hendri Antoni Arif បាននិយាយកាលពីថ្ងៃពុធថា៖ «ផ្អែកលើការវាយតម្លៃបច្ចេកទេសរបស់យើង តម្លៃនៃការវិនិយោគសម្រាប់រោងចក្រ AirTag របស់ក្រុមហ៊ុន Apple នៅកោះបាតាំ (Batam) មានត្រឹមតែ ២០០ លានដុល្លារប៉ុណ្ណោះ ពោលគឺទាបជាងការប្តេជ្ញាចិត្តចំនួន ១ ប៊ីលានដុល្លារ ដែលមានចែងក្នុងសំណើដាក់ជូនយើង»។
យោងតាម Febri តួលេខ ២០០ លានដុល្លារនេះ រួមបញ្ចូលទាំងការចំណាយដើមទុនដូចជាការទិញដី ថ្លៃសាងសង់ និងថ្លៃលទ្ធកម្មឧបករណ៍សម្រាប់រោងចក្រ។

លោកបានពន្យល់ថា ភាពខុសគ្នានេះបានកើតឡើងដោយសារតែការគណនារបស់រដ្ឋាភិបាល មិនមានការប៉ាន់ស្មានតម្លៃនាំចេញ និងការផ្គត់ផ្គង់វត្ថុធាតុដើម ដែលមានក្នុងសំណើរបស់ Apple នោះទេ ។
Febri បានបន្ថែមថា ការវិនិយោគ 1 ប៊ីលានដុល្លាររបស់ក្រុមហ៊ុន Apple នឹងល្អកាន់តែខ្លាំង ប្រសិនបើវាត្រូវបានចំណាយទាំងស្រុងលើការចំណាយមូលធន (Capital expenditure)។
គួរគូសបញ្ជាក់ថា ក្នុងការរាយការណ៍កាលពីលើកមុន ក្រុមហ៊ុន Apple បានប្ដេជ្ញាវិនិយោគនៅឥណ្ឌូណេស៊ីចំនួន ១ ប៊ីលានដុល្លារ ដើម្បីជាថ្នូរឱ្យរដ្ឋាភិបាលនេះបញ្ឈប់ការហាមឃាត់ការរឹតត្បឹតការលក់ទូរស័ព្ទម៉ាក iPhone 16 របស់ខ្លួន។ រដ្ឋាភិបាលឥណ្ឌូណេស៊ីលើកឡើងថា ក្រុមហ៊ុន Apple មិនបានចំណាយតាមការសន្យាវិនិយោគ ហើយថា ក្រុមហ៊ុននេះមិនបានប្រើប្រាស់សមាធាតុក្នុងស្រុកឥណ្ឌូណេស៊ី ដើម្បីផលិត iPhone 16 ស្របតាមច្បាប់កំណត់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


