ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីហាមការលក់ស្មាតហ្វូនរបស់ Google
ប្រទេសឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានហាមឃាត់ការលក់ស្មាតហ្វូនដែលផលិតដោយក្រុមហ៊ុន Google ដោយសារតែក្រុមហ៊ុននេះមិនគោរពតាមច្បាប់ ដែលតម្រូវឱ្យប្រើប្រាស់សមាសធាតុក្នុងស្រុក ៤០ ភាគរយ សម្រាប់ការផលិត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការប្រកាសនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌូណេស៊ីហាមការលក់ទូរស័ព្ទ iPhone 16 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ក្រោមហេតុផលដូចគ្នា និងថា ក្រុមហ៊ុន Apple មិនបានវិនិយោគក្នុងប្រទេសរបស់ខ្លួនឱ្យគ្រប់ចំនួនតាមការសន្យា។
ជុំវិញការបិទចុងក្រោយ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម លោក Febri Hendri Antoni Arief បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងកំពុងជំរុញច្បាប់ទាំងនេះ ដើម្បីឱ្យមានភាពយុត្តិធម៌សម្រាប់អ្នកវិនិយោគទាំងអស់ក្នុងប្រទេសឥណ្ឌូណេស៊ី»។ លោកបន្តថា៖ «ផលិតផលរបស់ Google មិនបានប្រកាន់ខ្ជាប់នូវគ្រោងការណ៍ ដែលយើងបានកំណត់ ដូច្នេះពួកគេមិនអាចលក់នៅទីនេះបានទេ»។
ចំណែកឯក្រុមហ៊ុន Google វិញ បាននិយាយថា ទូរស័ព្ទម៉ាក Pixel របស់ខ្លួន បច្ចុប្បន្នមិនមានលក់ជាផ្លូវការនៅក្នុងប្រទេសឥណ្ឌូណេស៊ីនោះទេ ប៉ុន្តែមិនទាន់ចេញប្រតិកម្មយ៉ាងណានោះទេ ចំពោះចំណាត់ការចុងក្រោយ។ ដូចនឹងវិធានការចំពោះ iPhone 16 ដដែល លោក Febri បាននិយាយថា អ្នកប្រើប្រាស់អាចទិញទូរស័ព្ទ Google Pixel នៅបរទេសបាន ដរាបណាពួកគេបង់ពន្ធដែលចាំបាច់។

គេមើលឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាជាធម្មតាបង្កើនការប្រើប្រាស់សមាសធាតុក្នុងស្រុក ដើម្បីបំពេញតាមវិធានបែបរបស់ឥណ្ឌូណេស៊ី តាមរយៈភាពជាដៃគូជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក ឬតាមរយៈប្រភពផ្នែកក្នុងស្រុក។
យ៉ាងណាមិញ ក្រុមហ៊ុន Google និង Apple មិនស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលនៅឥណ្ឌូណេស៊ីទេនោះទេ។ បើតាមក្រុមហ៊ុនស្រាវជ្រាវ IDC ក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលៗ២របស់ឥណ្ឌូណេស៊ីរួមមាន ក្រុមហ៊ុនចិន OPPO និងក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ។
ឥណ្ឌូណេស៊ី ជាប្រទេសមានប្រជាជនច្រើន និងយល់ដឹងផ្នែកបច្ចេកវិទ្យា ដែលធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្លាយជាទីផ្សារគោលដៅសំខាន់សម្រាប់ការវិនិយោគទាក់ទងនឹងបច្ចេកវិទ្យា។ ទោះយ៉ាងណា អ្នកវិភាគលើកឡើងថា ចំណាត់ការលើ ក្រុមហ៊ុន Google និង Apple របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី មានលក្ខណៈការពារនិយម ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ និងទំនុកចិត្តរបស់វិនិយោគិន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


