Connect with us

ព័ត៌មានអន្ដរជាតិ

សូម​ប្រុង​ប្រយ័ត្ន​ ប្រទេស​អាស៊ាន​មួយ​នេះរក​ឃើញ​អ្នកឆ្លង​ Omicron​ ២នាក់​ហើយ

បានផុស

នៅ

អ្នក​ដំណើរ​ពីរ​នាក់ដែល​បាន​ទៅ​ដល់​ប្រទេស​សិង្ហបុរី​​​ពី​អាហ្វ្រិក​ខាង​ត្បូង​តាម​ក្រុម​ហ៊ុន​អាកាសចរណ៍ Singapore Airlines បាន​ធ្វើ​តេស្ត​បឋម​រក​ឃើញ​វិជ្ជមាន​វីរុស​កូវីដ-១៩​បំប្លែង​ខ្លួន​ថ្មី Omicron។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​សិង្ហបុរី​បាន​និយាយ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ម្សិល​មិញ។

ក្រសួង​បាន​និយាយ​ថា ៖«​អ្នក​ទាំង​ពីរ​បាន​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​នៅ​ពេល​មក​ដល់​ប្រទេស​សិង្ហបុរី​កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ និង​មិន​មាន​ទំនាក់​ទំនង​ជា​មួយ​នរណា​ម្នាក់​នៅ​សហគមន៍​ឡើយ។ រហូត​ដល់​ពេល​នេះ​មិន​សញ្ញា ឬ​ភស្តុតាង​អ្វី​ដែល​​វីរុស​ថ្មី​នេះ​អាច​ឆ្លង​ចូល​ទៅ​សហគមន៍»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​សុខាភិបាល​សិង្ហបុរី​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ឆ្លង​ទាំង​ពីរ​នាក់​កំពុង​ធូរ​ស្បើយ​នៅ​ពេល​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​នៅ​​មជ្ឈមណ្ឌល​ជាតិ​ជំងឺ​ឆ្លង (NCID)។ ពួកគេ​ទាំង​ពីរ​នាក់​សុទ្ធ​តែ​បាន​ចាក់​វ៉ាក់សាំង​ពេញ​ដូ និង​ចេញ​រោគ​សញ្ញា​ស្រាល​​ដែល​មាន​អាការ​ក្អក និង​រមាស​ក»។

អ្នកឆ្លង​ទី​១​អាយុ​៤៤​ឆ្នាំ​ជា​អ្នក​ស្នាក់​នៅអចិន្ត្រៃយ៍​ក្នុង​ប្រទេស​សិង្ហបុរី​ដែល​បានមក​ពី​​ម៉ូសំប៊ិក​ និង​ផ្ទេរ​ជើង​ហោះ​ហើរ​​នៅ​ទីក្រុង ​ចូហានណេសបឺក​ដើម្បី​ឆ្ពោះ​មក​ប្រទេស​សិង្ហបុរី។ ការ​ធ្វើ​តេស្ត​មុន​ចេញ​ដំណើរ​មក​រក​មិន​ឃើញ​ឆ្លង​ទេ។

ចំណែក​អ្នក​ឆ្លង​ទី​២​អាយុ​៤១​ឆ្នាំ​ជា​ស្ត្រី​ជន​ជាតិ​សិង្ហបុរី​ដែល​មក​ពី​អាហ្វ្រិក​ខាង​ត្បូង។ ការ​ធ្វើ​តេស្ត​មុន​ចេញ​ដំណើរ​មក​កាល​ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ក៏​គ្មាន​ឃើញ​កូវីដ-១៩​ដែរ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម