ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលសិង្ហបុរីណែនាំប្រជាជនខ្លួនឱ្យចាកចេញពីលីបង់ជាបន្ទាន់
ក្រសួងការបរទេស(MFA)នៃប្រទេសសិង្ហបុរី បាននិយាយនៅក្នុងសេចក្ដីណែនាំអំពីការធ្វើដំណើរដែលបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃសៅរ៍ទី២៨ខែកញ្ញាថា៖«ប្រជាជនសិង្ហបុរីនៅក្នុងប្រទេសលីបង់គួរតែចាកចេញពីប្រទេសជាបន្ទាន់ ខណៈពេលដែលការវាយប្រហាររបស់អ៊ីស្រាអែលនៅតែមានបន្ត»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៨ខែកញ្ញានេះ។

ក្រសួងការបរទេសសិង្ហបុរី (MFA ) បានណែនាំដល់ប្រជាជនសិង្ហបុរីដែលរស់នៅក្នុងប្រទេសលីបង់ក៏គួរតែជៀសវាងការធ្វើដំណើរទៅកាន់ភាគខាងត្បូងទីក្រុង Beirut និងភាគខាងត្បូងលីបង់ រួមទាំងព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែលផងដែរ ខណៈដែលពីមុន MFA ក៏ធ្លាប់ប្រាប់ប្រជាជនសិង្ហបុរីឱ្យចាកចេញពីប្រទេស «ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន» និងជៀសវាងការធ្វើដំណើរទៅព្រំដែន។
សេចក្ដីណែនាំនេះបានចេញបន្ទាប់ពីយន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកនៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី Beirut របស់ប្រទេសលីបង់ពេញមួយយប់មុនចូលថ្ងៃសៅរ៍ដែលបានធ្វើឲ្យមានការជម្លៀសប្រជាជនយ៉ាងច្រើន ខណៈដែលការវាយប្រហារនេះត្រូវបានរាយការណ៍ថា បានផ្តោតលើប្រធានក្រុម ហេសបូឡា លោក Hassan Nasrallah។

អ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងវាយលុកទីស្នាក់ការកណ្តាលរបស់ក្រុមហេសបូឡា ដែលខ្លួនអះអាងថា បានបង្កប់នៅក្រោមអគារលំនៅដ្ឋាននៅចំកណ្តាលទីក្រុង Dahiyeh ក្នុងទីក្រុង Beirut ខណៈ Dahiyeh គឺជាតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីលីបង់។
ដោយមើលឃើញពីស្ថានភាពប្រែប្រួលនៅក្នុងតំបន់នេះ ប្រជាជនសិង្ហបុរីត្រូវបានក្រសួងការបរទេសណែនាំឱ្យពន្យារពេលការធ្វើដំណើរទាំងអស់ទៅកាន់ប្រទេសលីបង់ និងបានរំលឹកឡើងវិញនូវការណែនាំរបស់ខ្លួនសម្រាប់ប្រជាជនសិង្ហបុរីនៅក្នុងប្រទេសលីបង់ដើម្បីជៀសវាងការតវ៉ា និងការប្រមូលផ្តុំធំ។
លើសពីនេះក្រសួងបានណែនាំឲ្យប្រជាជនសិង្ហបុរីដែលស្នាក់នៅក្នុងប្រទេសលីបង់គួរតែរក្សាការប្រុងប្រយ័ត្ន តាមដានការអភិវឌ្ឍក្នុងតំបន់យ៉ាងជិតស្និទ្ធ និងគោរពតាមការណែនាំរបស់រដ្ឋាភិបាលលីបង់។ ជាមួយគ្នានេះប្រជាជនសិង្ហបុរីនៅលីបង់ត្រូវបាន លើកទឹកចិត្តយ៉ាងខ្លាំងឱ្យចុះឈ្មោះជាមួយ MFA នៅលើគេហទំព័ររបស់ខ្លួន ដូច្នេះក្រសួងអាចទាក់ទងប្រជាជនទាំងនោះប្រសិនបើមានតម្រូវការកើតឡើង។
ចំណែកអ្នកដែលត្រូវការជំនួយផ្នែកកុងស៊ុលអាចទាក់ទងអគ្គកុងស៊ុលសិង្ហបុរីប្រចាំនៅទីក្រុង Beirut ឬការិយាល័យកាតព្វកិច្ចក្រសួងការបរទេសបាន២៤ម៉ោង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


