Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ មានសិទ្ធចូល អាល្លឺម៉ង់ លុះត្រាបំពេញលក្ខខណ្ឌនេះ ក្រោយដកចេញពីបញ្ជីប្រទេស មានហានិភ័យ

បានផុស

នៅ

អាល្លឺម៉ង់ នឹងដកថៃ ចេញពីបញ្ជីប្រទេសមានហានិភ័យខ្ពស់នៅ ថ្ងៃអាទិត្យនេះ ខណៈស្ថានទូតថៃ ប្រចាំនៅ ទីក្រុងប៊ែរឡាំង បានប្រកាសនៅ លើទំព័រ Facebook របស់​ខ្លួន​មួយ​ថ្ងៃមុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ ក្រោម​បទប្បញ្ញត្តិ​ថ្មី​នេះ ប្រជាជន​មក​ពី​ប្រទេសថៃ អាចធ្វើដំណើរទៅ កាន់ប្រទេសអាល្លឺម៉ង់ ដោយមិនចាំបាច់​ចុះ​ឈ្មោះ ឬស្ថិតនៅ ក្រោមការដាក់​ឲ្យ​នៅ ដាច់ដោយឡែក​ទៀតទេ។

ទោះជាយ៉ាងណាក៏ដោយ អ្នកធ្វើដំណើរទាំងអស់​ គួរ​តែ​មាន​យ៉ាង​ហោច​ណាស់​មួយ​ដូច​ខាងក្រោម៖

-លទ្ធផល​អវិជ្ជមាន ​ពី​ការ​ធ្វើតេស្ត RT-PCR (មិន​លើស​ពី ៧២ ម៉ោង​មុន​ពេលមកដល់) ឬការ​ធ្វើ​តេស្ត​អង់ទីហ្សែន (យ​មិនលើសពី ៤៨ ម៉ោង​មុន) ។

-មាន​វិញ្ញាបនបត្រ​ទទួល​ថ្នាំ​បង្ការ​ ឬ​ប័ណ្ណ​ចាក់​វ៉ាក់សាំង (មាន​តែ​វ៉ាក់សាំង Pfizer-BioNTech, Moderna, AstraZeneca និង Johnson & Johnson)។

-ភស្តុតាង​បង្ហាញ​ថា ​អ្នកដំណើរបានជាសះស្បើយពីជំងឺកូវីដ ហើយ​បាន​ទទួល​វ៉ាក់សាំង​ខាងលើ​ យ៉ាង​ហោច​ណាស់​មួយដង។

ស្ថានទូតក៏​បាន​ណែនាំឲ្យ​អ្នក​ធ្វើ​ដំណើរ ​ត្រូវ​តាម​ដាន​ព័ត៌មាន ព្រោះ​វិធានការ​ធ្វើ​ដំណើរ​របស់​អាល្លឺម៉ង់​ អាច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​គ្រប់​ពេល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Nationthailand

ចុចអាន៖ថៃ ប្រកាសក្ដែងៗថា មិនមាន Omicron នៅភាគខាងត្បូងប្រទេស ក្រោយម៉ាឡេស៊ី រកឃើញលើនិស្សិតមួយរូប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម