Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ព្រមានថា ហានិភ័យការជ្រៀតចូល Omicron ក្នុងប្រទេសគឺ “ខ្ពស់​ណាស់”

បានផុស

នៅ

ក្រសួង​សុខាភិបាលវៀតណាម​បាន​ព្រមាន​ថា ហានិភ័យ​នៃ​ការ​ជ្រៀត​ចូល និងការរីករាលដាល​របស់វីរុសកូវីដបំប្លែងខ្លួន Omicron ​នៅ​ ក្នុង​ប្រទេស​វៀតណាម​គឺ “ខ្ពស់​ណាស់” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ ក្នុងលិខិតមួយផ្ញើទៅ កាន់ទីក្រុង និងខេត្តទាំង ៦៣ ក្រសួងបាននិយាយថា ស្ថានភាពជំងឺរាតត្បាតនៅ ក្នុងប្រទេសជាច្រើនកាន់តែស្មុគស្មាញ ជាពិសេសជាមួយនឹងការលេចចេញនូវវីរុស Omicron ឬ B.1.1.529 ដែលត្រូវបានរកឃើញដំបូងនៅ អាហ្វ្រិកខាងត្បូង ។

លោក Tran Dac Phu ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់​ក្រោម​ក្រសួងសុខាភិបាលបាននិយាយថា ទោះបីជាវាមិនទាន់ត្រូវបានបញ្ជាក់ថាតើ Omicron នឹងបណ្តាលឲ្យមានស្ថានភាពធ្ងន់ធ្ងរជាងកូវីដក៏ដោយ ប៉ុន្តែវាត្រូវបានគេនិយាយថា វីរុសនេះគឺអាចឆ្លងបានច្រើនជាង Delta និងប្រភេទមុនៗ ព្រោះវានាំមកនូវការវិវត្តជាច្រើន ។ ដូច្នេះ​ត្រូវ​ប្រុង​ប្រយ័ត្ន ព្រោះ​មេរោគដែល​ឆ្លង​ខ្លាំង និងរហ័ស​អាចធ្វើឲ្យ​ទម្ងន់​ប្រព័ន្ធ​ថែទាំ​សុខភាព​ជាតិមានបញ្ហា ។

ទន្ទឹមនោះ ក្រសួង​បាន​ស្នើ​ដល់​មូលដ្ឋាន​បន្ត​ពង្រឹង​វិធានការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ ជំរុញ​ការ​ចាក់វ៉ាក់សាំង​ដល់​មនុស្ស​គ្រប់​រូប ​ចាប់ពី​អាយុ​ ១២ ​ឆ្នាំ​ឡើង បង្កើន​ការ​យល់​ដឹង​ដល់​សាធារណជន ព្រម​ទាំង​ត្រៀម​ថ្នាំ អុកស៊ីហ្សែន​ពេទ្យ ម៉ាស៊ីន​ជំនួយខ្យល់ដកដង្ហើម និង​គ្រែ ICU ​ឲ្យ​បាន​គ្រប់គ្រាន់ ។

ស្របពេលជាមួយគ្នានេះ ទីក្រុង និងខេត្តទាំងនោះក៏ត្រូវតែត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងដាក់ឲ្យនៅ ដាច់ដោយឡែកចំពោះមនុស្សមកដល់ពីកន្លែងដែល Omicron ត្រូវបានរកឃើញ ។

បន្ថែមពីនេះក្រសួងបញ្ជាក់ថា រាល់សំណាកដែលសង្ស័យថាឆ្លងមេរោគប្រភេទថ្មីនេះ ត្រូវតែបញ្ជូនទៅ វិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាត និងវិទ្យាស្ថានប៉ាស្ទ័រទីក្រុងហូជីមិញ ដើម្បីស្វែងរកលំដាប់ហ្សែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VNExpress

ចុចអាន ៖ វៀតណាម ប្រកាសបិទខ្ទប់ ទីក្រុងហាណូយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម