Omicron កំពុងអុកឡុក អង់គ្លេស ខ្លាំងរកឃើញ ៤៣៧ ករណី
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

Omicron កំពុងអុកឡុក អង់គ្លេស ខ្លាំងរកឃើញ ៤៣៧ ករណី

បានផុស

នៅ

ចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារបានរាយការណ៍ពីករណីឆ្លងថ្មីនៃវីរុសកូវីដបំប្លែងខ្លួន Omicron ចំនួន ១០១ ករណីដែលនាំឲ្យចំនួនករណីឆ្លងសរុបនៅ ក្នុងប្រទេសឡើងដល់ទៅ ៤៣៧ ករណី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខកាលពីថ្ងៃអង្គារគឺជាការកើនឡើងពីករណីចំនួន ៩០ ករណីដែលបានរាយការណ៍កាលពីថ្ងៃចន្ទ ។ យោងតាមទិន្នន័យពីទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានឲ្យដឹងថា ៧២ ករណីគឺនៅ ប្រទេសអង់គ្លេស, ២៨ ករណីនៅ ស្កុតលែន និងមួយករណីនៅ ប្រទេសវែលស៍ ។

រហូតមកដល់ពេលនេះ ចំនួនករណីឆ្លង Omicron សរុបខ្ពស់បំផុតនៅ ក្នុងចក្រភពអង់គ្លេសមាន ៣៣៣ បន្ទាប់មកដោយស្កុតលែនដែលមាន ៩៩ ករណី និងវែលស៍មាន ៥ ករណី ។

គួរបញ្ជាក់ថា តួលេខឆ្លងប្រចាំថ្ងៃចុងក្រោយបំផុតនេះបានកើតឡើង នៅ ពេលដែលនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានព្រមានថា វីរុសបំប្លែងខ្លួន Omicron អាចឆ្លងច្រើនជាង Delta ដែលកំពុងលេចធ្លោនៅក្នុងចក្រភពអង់គ្លេសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ គ្រូពេទ្យជំនាញ ថៃ ថា កុំភ័យស្លន់ស្លោចំពោះ Omicron ព្រោះវាជា ធម្មជាតិវដ្តជីវិតវីរុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services