Sinovac Biotech បង្កើតលទ្ធភាពផលិតវ៉ាក់សាំងទ្វេដង ដល់​ទៅ ៦០០លានដូសក្នុងមួយឆ្នាំ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

Sinovac Biotech បង្កើតលទ្ធភាពផលិតវ៉ាក់សាំងទ្វេដង ដល់​ទៅ ៦០០លានដូសក្នុងមួយឆ្នាំ

Published

on

ក្រុមហ៊ុន​ជីវសាស្ត្រចិន Sinovac Biotech បាន​ទទួល​ប្រាក់​មូលនិធិ​វិនិយោគ​បន្ថែមដល់​ទៅ ៥១៥លានដុល្លារ ពីម្ចាស់វិនិយោគក្នុងប្រទេស​ដើម្បី​ជំរុញ​លទ្ធភាពផលិត​វ៉ាក់សាំង​ប្រឆាំងជំងឺកូវីដ ១៩ ឲ្យ​បាន​ទ្វេដង។ នេះ​បើ​តាមការ​បញ្ជាក់របស់​ក្រុមហ៊ុន ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ ខណៈតាម​ការរំពឹង​ទុកពួកគេ​នឹង​បញ្ចប់​ការ​ធ្វើ​ពិសោធ​លើ​វ៉ាក់សាំង​ជាផ្លូវការ​នៅ​ក្នុង​ខែនេះ។

ក្រោម​កិច្ច​ព្រម​ព្រៀង​វិនិយោគ បាន​ក្លាយ​ជាផ្នែកមួយ​នាំ​ឲ្យ​វ៉ាក់​សាំង​របស់​ក្រុមហ៊ុន Sinovac ត្រូវ​ពង្រីក​ចំនួន​បន្ថែម​ទៀត ហើយការ​ធ្វើ​តេស្តពិសោធលើវ៉ាក់​សាំង CoronaVac ជាមួយ​ប្រទេស​ជាច្រើន កំពុង​ទទួល​បាន​លទ្ធផល​វិជ្ជមាន។    

ក្រុមហ៊ុនជីវសាស្ត្រ Sino Biopharmaceutical Limited របស់ប្រទេស​ចិន នៅ​ថ្ងៃ​ច័ន្ទ​នេះ បាននិយាយថា អ្នក​ជំនួញមួយ​ក្រុម បាន​ផ្តល់​ប្រាក់​វិនិយោគបន្ថែម ៥១៥លានដុល្លារ សម្រាប់​ក្រុមហ៊ុន Sinovac Life Sciences ដែល​ជាបុត្រសម្ព័ន្ធ​របស់​ខ្លួន ដើម្បី​ជួយ​ពន្លឿន​ការ​អភិវឌ្ឍន៍ និង​ផលិត​វ៉ាក់សាំង CoronaVac។  

តាម​ការ​គ្រោងទុក ក្រុមហ៊ុន Sinovac អាច​ផលិត​វ៉ាក់​សាំង​កូវីដ ១៩ សរុបប្រមាណ ៣០០លានដូស ក្នុង​មួយ​ឆ្នាំៗ ខណៈ​រោងចក្រផលិត​វ៉ាក់​សាំង​ទី២របស់ខ្លួន អាច​នឹង​បញ្ចប់ជាស្ថាពរ​ត្រឹម​ចុងឆ្នាំ ២០២០នេះ ដែល​នឹង​ជួយ​ឲ្យចង្វាក់​ផលិតកម្មវ៉ាក់សាំង CoronaVac អាច​ផលិត​បាន​សរុប ៦០០លានដូស ក្នុង​មួយឆ្នាំ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services