Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋ​វៀតណាមជាច្រើន ត្រូវ​ប៉ូលិសផាកម្នាក់ជិត ១០០ដុល្លារ ដោយសារអត់ពាក់ម៉ាស់

បានផុស

នៅ

អាជ្ញាធរក្រុងហូជីមីញ ចាប់​តាំង​ពី​ចុងសប្តាហ៍​កន្លង​ទៅ បាន​អនុវត្តវិធានការ​ផាក​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរទៅ​លើពលរដ្ឋ​ដែល​រំលោភ​លើ​វិធានការ​ការពារ​កូវីដ ១៩ របស់​ក្រសួងសុខាភិបាល ដោយ​ក្នុង​នោះ ពលរដ្ឋ​វៀតណាម​ជាច្រើន មិនពាក់​ម៉ាស់អំឡុង​ពេលធ្វើ​ដំណើរ​តាម​ទីសាធារណៈ សុទ្ធ​តែ​ត្រូវ​រង​ការ​ផាក​ពិន័យ​ជាប្រាក់​ដល់ទៅ ២លានដុង ស្មើប្រមាណ ៨៧ដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅ​ពី​នេះ ប៉ូលិស​ក៏បាន​ចុះ​ត្រួត​ពិនិត្យ​ហាង​លក់​ស្រាបៀរដោយ​ថែម​ទាំង​រកឃើញ​ថា មានម្នាក់​ក្នុង​ចំណោម ៤នាក់ ដែល​បាន​ប៉ះពាក់​ម៉ាស់​ការពារ​កូវីដ ១៩ ដោយ​អ្នក​មិន​ពាក់​សុទ្ធ​តែ​រងការ​ពិន័យ​ប្រាក់​ ២លានដុល្លារ។

គួរ​បញ្ជាក់​ថា ដើម្បី​ការពារ​រលក​រាតត្បាត​ជំងឺកូវីដ ១៩ ទូទាំង​ប្រទេស រដ្ឋាភិបាល​វៀតណាម កាល​ពីថ្ងៃ ១៥ វិច្ឆិកាកន្លង​ទៅ បាន​សម្រេច​ដាក់​ច្បាប់​ថ្មី តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​គ្រប់​ពេល​វេលានៅ​តាម​ទីសាធារណៈ ខណៈ​អ្នក​រំលោភ​ច្បាប់​ត្រូវពិន័យ​ប្រាក់​ពី ១-៣ លានដុង៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម