ព័ត៌មានអន្ដរជាតិ
ស្ត្រីវៀតណាម ធ្វើបាបកូនចុងដល់ស្លាប់ ប្រឈមការចោទប្រកាន់ បទល្មើសព្រហ្មទណ្ឌ
ស្ត្រីវៀតណាមដែលធ្វើបាបកូនចុងរហូតដល់ស្លាប់ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ បទល្មើសព្រហ្មទណ្ឌ។
ប៉ូលិសសង្កត់ Binh Thanh បាននិយាយកាលពីថ្ងៃអង្គារថា នាង Nguyen Vo Quynh Trang អាយុ ២៦ ឆ្នាំ ត្រូវបានចោទប្រកាន់ថាបានវាយដំ និងធ្វើទារុណកម្មកូនស្រីចុង អាយុប្រាំបីឆ្នាំ រហូតដល់ស្លាប់។ នាងត្រូវបានឃុំខ្លួនរយៈពេលពីរខែសិន ដើម្បីស៊ើបអង្កេតពីបទរំលោភបំពាននេះ។

Trang រស់នៅជាមួយបុរសជាគូកំណាន់ និងកូនស្រីរបស់គាត់នៅអគារផ្ទះល្វែងមួយក្នុងសង្កាត់ Binh Thanh។ ជារឿយៗ នាងបានបង្ខំក្មេងស្រីតូច ធ្វើការងារ ហើយវាយដំ។

កាលពីថ្ងៃទី២២ ខែធ្នូ Trang បានវាយក្មេងស្រីរហូតដល់សន្លប់។ ក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែត្រូវបានគេប្រកាសថាស្លាប់មុនពេលទៅដល់ ។

ប៉ូលិសនិយាយថា មានស្នាមជាំជាច្រើននៅពេញដងខ្លួនក្មេងស្រីតូចនោះ រួមមានទាំងរបួសដែលជាសះស្បើយរួចហើយផងដែរ ដែលនេះបង្ហាញថា នាងត្រូវបានគេវាយពីមុនមក។

នៅក្នុងផ្ទះល្វែង ប៉ូលិសបានរកឃើញអម្បោសបាក់ និងវត្ថុមួយចំនួនដែលបង្ហាញថា ក្មេងស្រីរងគ្រោះត្រូវបានគេវាយនិងបង្ខំឲ្យធ្វើការងារ។ អ្នកជិតខាងក៏បាននិយាយដែរថា ពួកគេតែងតែឮក្មេងស្រីតូចយំ។

គួរបញ្ជាក់ថា កុមារដែលទទួលទណ្ឌកម្មពីសមាជិកគ្រួសារ គឺជារឿងតែងតែកើតឡើងនៅក្នុងប្រទេសវៀតណាម។ យោងតាមការស្ទង់មតិរបស់អង្គការយូនីសេហ្វ កុមារជាង ៦៨ ភាគរយ ដែលមានអាយុពី១ឆ្នាំដល់១៤ឆ្នាំនៅក្នុងប្រទេសវៀតណាម គឺជាជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ ដែលប្រព្រឹត្តដោយឪពុកម្តាយ ឬអ្នកមើលថែរបស់ពួកគេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ចម្លើយសារភាពច្បាស់ៗរបស់ម្តាយចុង ធ្វើទារុណកម្មក្មេងស្រីវៀតណាម ដល់ស្លាប់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី