Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​រក​ឃើញ​ជំងឺ​ប៉េស្ត​ជ្រូកអាហ្វ្រិក​ ASF​ មួយ​ករណី

បានផុស

នៅ

នាយកដ្ឋានអភិវឌ្ឍ​​បសុសត្វ (DLD) របស់​ប្រទេស​ថៃ​បាន​រក​ឃើញ​ករណីជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក (ASF) នៅ​ទី​សត្វ​ឃាត​ក្នុង​ខេត្ត​ណាខុនផាថុម​ដែលសំណាក​តេស្ត​ឈាម​បាន​យក​នៅ​ដើម​ខែ​មករា​នេះ ប៉ុន្តែ​ជំរុញ​ឲ្យ​សាធារណៈ​កុំ​ភ័យ​ស្លន់​ស្លោ ពី​ព្រោះ​ជំងឺ​នេះ​មិន​ឆ្លង​ទៅ​មនុស្ស​ឡើយ។

ប្រធាន​​ DLD លោក​ Sorawit Thanito បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ៍​ថា នាយក​រដ្ឋាន​យល់​ពី​កង្វល់​របស់​ប្រជា​ជន​អំពី​លទ្ធភាព​ដែល​​អាច​​ផ្ទុះ​ចូល​ទៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​និយាយ​ថា ៖«អ្វី​គ្រប់​យ៉ាង​ត្រូវ​បាន​​អនុវត្ត​​​អនុលោម​តាម​គោលការណ៍ចម្បង និង​ស្តង់​ដារ​អន្តរជាតិ​ដើម្បី​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​​មុន​ពេល​លទ្ធផល​ត្រូវ​​បង្ហាញ​ជា​សាធារណៈ»។​

លោក​បន្ត​ថា ក្រុម​ការងារ​ពិសេស​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រមូល​សំណាក​ឈាម​៣០៥​​ពី​កសិដ្ឋាន​ចំនួន​១០ និង​សំណាក​​៤​ពី​ទីសត្វ​ឃាត​២​នៅ​ខេត្ត រជ្ជបុរី និង ណាខុនផាថុម​កាល​ពី​ចុង​សប្តាហ៍​នេះ។ សំណាក​ឈាម​ទាំង​អស់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពិសោធ​របស់​​វិទ្យាស្ថានសុខភាព​សត្វ​ជាតិ​ដើម្បី​ធ្វើ​តេស្ត។

«ក្នុង​ចំណោម​សំណាក​ឈាម​៣០៩ មាន​​ករណី​​មួយ​ពី​ទី​សត្វ​ឃាត​ក្នុង​ខេត្ត ណាខុនផាថុម​ ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិ»។ លោក Sorawit បាន​បញ្ជាក់។

នាយកដ្ឋានអភិវឌ្ឍ​​បសុសត្វ​ថៃបាន​រង​សម្ពាធ​ពី​សាធារណៈ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ដើម្បី​ឲ្យ​បញ្ជាក់​​​ថា​តើ​ប្រទេស​ជាតិ​កំពុង​ប្រឈម​នឹង​ការ​ផ្ទុះ​ជំងឺ​ជ្រូក ASF ឬ​យ៉ាង​ណា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម