Connect with us

ព័ត៌មានអន្ដរជាតិ

Zelensky ប្រាប់ប្រធានបទសំខាន់មួយ ដែលលោកពិភាក្សាជាមួយប្រមុខ UN

បានផុស

នៅ

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា “ការរំលោភសិទ្ធិមនុស្ស” ដោយរុស្ស៊ី គឺជាប្រធានបទសំខាន់មួយ ដែលលោកពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres។

This image has an empty alt attribute; its file name is Russia-hits-Kyiv-as-UN-head-Guterres-meets-with-Ukraine-President-Zelensky.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា អ្នកទាំង២ ​ក៏​បាន​និយាយគ្នា​ផង​ដែរ ​អំពី​វិធី​ជួយ​សង្គ្រោះ​មនុស្សចេញ​ពី​រោងចក្រ​ដែក​នៅទីក្រុង Mariupol។ “ខ្ញុំទុកចិត្តនិងជឿជាក់ ដូចសាច់ញាតិនៃអ្នកដែលជាប់នៅក្នុងរោងចក្រ Azovstal ដែរថា លោកអគ្គលេខាធិការហើយយើង នឹងអាចទទួលបានលទ្ធផលជោគជ័យ”។

លោក Zelensky ក៏អំពាវនាវផងដែរឲ្យមានជំនួយមនុស្សធម៌បន្ថែមទៀត ហើយនិយាយថា លោកបានជំរុញឲ្យលោក Guterres ចាត់វិធានការដើម្បីការពារអ្វីដែលលោកហៅថា ការនិរទេសជនស៊ីវិលអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី។

This image has an empty alt attribute; its file name is Evacuation-of-civilians-from-Azovstal-what-did-Guterres-and-Zelensky-1024x577.jpg

ស្របពេលជាមួយគ្នានោះ លោក Guterres បានរំលឹកឡើងវិញថា ការលុកលុយរបស់រុស្ស៊ី គឺជាការរំលោភទាំងទឹកដីអ៊ុយក្រែន និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ អង្គការ​សហ​ប្រជាជាតិ​ នៅ​តែ​បន្ត​ខិតខំ​ដើម្បី​ឲ្យ​មាន​បទ​ឈប់​បាញ់​ពេញលេញ។

លោកអះអាងថា ជំនួយស្បៀងអាហាររបស់ UN បានទៅដល់ប្រជាជនអ៊ុយក្រែនជាងពីរលាននាក់រួចហើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អង់គ្លេស បញ្ជូនកងទ័ព ៨ពាន់នាក់ទៅអឺរ៉ុបខាងកើត ជាការដាក់ពង្រាយធំបំផុតមួយ ចាប់តាំងពីសង្គ្រាមត្រជាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម