ព័ត៌មានអន្ដរជាតិ
អង់គ្លេស បញ្ជូនកងទ័ព ៨ពាន់នាក់ទៅអឺរ៉ុបខាងកើត ជាការដាក់ពង្រាយធំបំផុតមួយ ចាប់តាំងពីសង្គ្រាមត្រជាក់
កងទ័ពអង់គ្លេសប្រហែល ៨០០០ នាក់ និងរថក្រោះរាប់សិបគ្រឿង នឹងចូលរួមក្នុងសមយុទ្ធនៅទូទាំងអឺរ៉ុបខាងកើត ដើម្បីប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី ដែលនេះជាការដាក់ពង្រាយដ៏ធំបំផុតមួយរបស់អង់គ្លេស ចាប់តាំងពីសង្គ្រាមត្រជាក់មក។

កងទ័ពណាតូរាប់ម៉ឺននាក់ នឹងចូលរួមជាមួយកងកម្លាំងអង់គ្លេស ដាក់ពង្រាយទៅកាន់ប្រទេសនានាចាប់ពីហ្វាំងឡង់ រហូតដល់ ម៉ាសេដូនីខាងជើងនៅរដូវក្តៅនេះ ក្រោមផែនការដែលត្រូវបានពង្រីកចាប់តាំងពីការវាយលុកនៅអ៊ុយក្រែនមក។ សម្ព័ន្ធកងកម្លាំងបេសកកម្មរួម ដែលរួមមានហ្វាំងឡង់ និងស៊ុយអែត ក៏នឹងចូលរួមផងដែរ។
ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា គោលបំណងនៅពីក្រោយសមយុទ្ធនេះ គឺដើម្បីបង្ហាញពីរបៀបដែលកងទ័ពអង់គ្លេស ធ្វើទំនើបកម្មទៅជាកម្លាំងខ្លាំងក្លា រហ័សរហួន និងជាសាកល។

សកម្មភាពនេះត្រូវបានគ្រោងទុកជាយូរណាស់មកហើយ ប៉ុន្តែវាត្រូវបានពង្រឹង ដើម្បីជាការឆ្លើយតប ចាប់តាំងពីរុស្ស៊ីវាយលុកអ្នកជិតខាងរបស់ខ្លួនកាលពីចុងខែកុម្ភៈ។
លោកឧត្តមសេនីយ៍ឯក Ralph Wooddisse មេបញ្ជាការកងទ័ពជើងគោកបានសង្កត់ធ្ងន់អំពីសារសំខាន់នៃសមយុទ្ធនេះ ដោយនិយាយថា “ចក្រភពអង់គ្លេស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអឺរ៉ុប និងទប់ស្កាត់ការលុកលុយរបស់រុស្ស៊ី។ សមយុទ្ធជាបន្តបន្ទាប់របស់កងទ័ពអង់គ្លេស គឺជាមូលដ្ឋានសម្រាប់ភាគីទាំងពីរ។ ទំហំនៃការដាក់ពង្រាយ រួមជាមួយនឹងជំនាញវិជ្ជាជីវៈ ការហ្វឹកហ្វឺន និងភាពរហ័សរហួនរបស់កងទ័ពអង់គ្លេស នឹងរារាំងការលុកលុយក្នុងកម្រិតមួយ ដែលគេមិនធ្លាប់ឃើញសោះនៅទ្វីបអឺរ៉ុបក្នុងសតវត្សរ៍នេះ”។

គួរបញ្ជាក់ថា កងទ័ពមកពីកងអនុសេនាធំ Queen’s Royal Hussars បានដាក់ពង្រាយរួចហើយទៅកាន់ប្រទេសហ្វាំងឡង់ ដែលមានព្រំដែនគោក ១៣៣៥ គីឡូម៉ែត្រជាមួយប្រទេសរុស្ស៊ី ដើម្បីចូលរួមក្នុងសមយុទ្ធ Arrow។
ដោយឡែក សមយុទ្ធ Hedgehog នៅខែក្រោយ នឹងមានការចូលរួមពីក្រុមសមរភូមិ Royal Welsh និងកងវរសេនាធំរថក្រោះ។ សមយុទ្ធនេះ គ្រោងធ្វើឡើងនៅព្រំដែន អេស្តូនី-ឡាតវី រួមជាមួយកងទ័ពណាតូប្រមាណ ១៨ ០០០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រមុខ UN ព្រលឹងចុងសក់ ដោយមីស៊ីលរុស្ស៊ី ធ្លាក់ជិត ពេលធ្វើទស្សនកិច្ចទីក្រុង កៀវ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


