Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Pfizer អាចប្រឈមបញ្ហាផលិតវ៉ាក់សាំងកូវីដ

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសេវាកម្មមនុស្សអាមេរិកលោក Alex Azar បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃពុធថា មន្រ្តីសហរដ្ឋអាមេរិកកំពុងធ្វើការជាមួយក្រុមហ៊ុន Pfizer ដើម្បីជួយបង្កើនសមត្ថភាពផលិតកម្មសម្រាប់វ៉ាក់សាំងកូវីដ ១៩ បន្ទាប់ពីក្រុមហ៊ុនផលិតឱសថមួយនេះបានប្រាប់ថា ពួកគេអាចនឹងប្រឈមមុខនឹងបញ្ហាផលិតកម្ម ។

ក្រុមហ៊ុន Pfizer មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយនោះទេ ប៉ុន្តែនាយកប្រតិបត្តិរបស់ខ្លួនលោក Albert Bourla បានប្រាប់ CNBC កាលពីដើមសប្តាហ៍នេះថា ក្រុមហ៊ុនកំពុងស្នើសុំរដ្ឋាភិបាលអាមេរិកឲ្យប្រើប្រាស់ច្បាប់ការពារផលិតកម្មដើម្បីកាត់បន្ថយការកម្រិតនៃការផ្គត់ផ្គង់សំខាន់ៗជាពិសេសនៅក្នុងផ្នែកមួយចំនួន ខណៈលោកក៏មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីតំបន់ខ្វះខាតនោះផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះក្រុមមន្ត្រីក៏មិនបានបញ្ជាក់ពីបញ្ហាប្រឈមជាក់លាក់នៃការផលិតនេះផងដែរដោយគ្រាន់តែនិយាយថា ពួកគេមានសំភារៈផលិត និងឧបករណ៍ដែលត្រូវការដើម្បីបង្កើតវ៉ាក់សាំងនោះគឺផ្អែកលើការងាររបស់ពួកគេជាមួយក្រុមហ៊ុនផលិតផ្សេងទៀត ។

ចំណែកលោក Ugur Sahin នាយកប្រតិបត្តិនៃក្រុមហ៊ុន BioNTech ដៃគូរបស់ក្រុមហ៊ុន Pfizer បានប្រាប់ Reuters កាលពីសប្តាហ៍មុនថា គោលដៅផលិតកម្មនៃវ៉ាក់សាំងដំបូងរបស់ក្រុមហ៊ុន Pfizer ក្នុងឆ្នាំ ២០២០ ចំនួន ១០០ លានដូសត្រូវបានកាត់បន្ថយពាក់កណ្តាលនៅឆ្នាំនេះដោយសារបញ្ហាផ្គត់ផ្គង់វត្ថុធាតុដើម ។

រីឯលោកវេជ្ជបណ្ឌិត Moncef Slaoui ប្រធានទីប្រឹក្សាអង្គការប្រតិបត្តិការ Operation Warp Speed ​​បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងពិភាក្សាយ៉ាងសកម្មជាមួយក្រុមហ៊ុន Pfizer ដើម្បីធានានូវវ៉ាក់សាំងចំនួន ១០០ លានដូសបន្ថែមទៀត ។ កាលពីមុនពួកគេបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Pfizer សម្រាប់ជម្រើសក្នុងការទិញវ៉ាក់សាំងបន្ថែមរហូតដល់ ៥០០ លានដូសក្នុងតម្លៃដែលមិនបានបញ្ជាក់ ។

ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានចុះកិច្ចសន្យាសម្រាប់ការចាក់វ៉ាក់សាំងចំនួន ៣០០ លានរួចហើយរវាងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech និងមួយទៀតរបស់ក្រុមហ៊ុន Moderna ក្នុងប៉ុន្មានខែខាងមុខនេះ ហើយវ៉ាក់សាំងសរុបចំនួន ៩០០ លានដូសនឹងទទួលបានពីក្រុមហ៊ុនផលិតឱសថដែលកំពុងបង្កើតវ៉ាក់សាំងកូវីដ ១៩ ខណៈដែលវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ទំនងជាត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅថ្ងៃសុក្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ សហរដ្ឋអាមេរិកប្រកាសអាសន្នមួយទៀតក្រៅពីកូវីដ មនុស្សជាង៦០លាននាក់អាចប៉ះពាល់

ចុចអាន ៖ ប្រពៃណីចម្លែក៖ ឪពុកម្តាយដោះដូរកូនស្រីជាមួយសត្វគោ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ២៦ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម