ព័ត៌មានអន្ដរជាតិ
វៀតណាមចាប់ផ្តើមសាកល្បងចាក់វ៉ាក់សាំងកូវីដលើមនុស្ស
ក្រុមហ៊ុនឱសថមួយរបស់ប្រទេសវៀតណាមបានចាប់ផ្តើមសាកល្បងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ លើអ្នកស្ម័គ្រចិត្តនៅទីក្រុងហាណូយកាលពីថ្ងៃព្រហស្បតិ៍ ទី ១៧ ធ្នូ ខណៈប្រទេសកំពុងអភិវឌ្ឍន៍មួយនេះកំពុងជម្រុញជាមួយប្រទេសអ្នកមានក្នុងការទទួលបានការចាក់ថ្នាំបង្ការដែលមានតំលៃសមរម្យ ។
វ៉ាក់សាំង Nanocovax របស់ក្រុមហ៊ុន Nanogen គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងចំនួន ៤ កំពុងអភិវឌ្ឍនៅប្រទេសវៀតណាម ហើយតំណាងក្រុមហ៊ុនបាននិយាយថាគេរំពឹងថានឹងមានតម្លៃប្រហែល ៥ ដុល្លារក្នុងមួយដូស ។
អ្នកស្ម័គ្រចិត្ត ៣ នាក់បានទទួលការចាក់វ៉ាក់សាំងកាលពីថ្ងៃព្រហស្បតិ៍ ហើយនឹងត្រូវត្រួតពិនិត្យរយៈពេល ៧២ ម៉ោងនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាម ។
លោក Nguyen Ngo Quang មកពីក្រសួងសុខាភិបាលបាននិយាយថា អ្នកចូលរួម ៦០ នាក់នឹងទទួលបានវ៉ាក់សាំងនៅក្នុងដំណាក់កាលដំបូងនៃការសាកល្បង ។
ចំណែកលោក Do Quyet នាយកសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាមបាននិយាយថា បុគ្គលិកពេទ្យត្រៀមខ្លួនរួចជាស្រេចក្នុងករណីណាមួយដែលអ្នកចូលរួមមានការប៉ះពាល់ ។
លោកបានប្រាប់អ្នកយកព័ត៌មានដោយពិពណ៌នាអំពីការងារសាកល្បងព្យាបាលនេះថា “យើងទាំងអស់គ្នាគិតថាជំងឺកូវីដ ១៩ គឺជាសត្រូវរបស់យើង ដូច្នេះយើងកំពុងត្រៀមសម្រាប់ការប្រយុទ្ធមួយនេះ ។ យើងត្រូវតែត្រៀមដោយប្រុងប្រយ័ត្នបំផុត ហើយយើងត្រូវតែឈ្នះសមរភូមិនេះ” ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះវៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១,៤០០ ករណី និងមានអ្នកស្លាប់ចំនួន ៣៥ នាក់នៅក្នុងប្រទេសមួយដែលមានប្រជាជនប្រមាណ ៩៦ លាននាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


