ចិនកំពុងផលិតវ៉ាក់សាំងកូវីដ ទ្រង់ទ្រាយធំ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ចិនកំពុងផលិតវ៉ាក់សាំងកូវីដ ទ្រង់ទ្រាយធំ

Published

on

មន្ត្រីមួយរូបនៅគណៈកម្មាធិការសុខភាពជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នៅពេលដែលប្រទេសនានាចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ ១៩ និងបន្តទទួលយកវ៉ាក់សាំងជាច្រើនដូស ប្រទេសចិនកំពុងត្រៀមផលិតកម្មវ៉ាក់សាំងរបស់ខ្លួនទ្រង់ទ្រាយធំក្រោយការសាកល្បងព្យាបាលដំណាក់កាលចុងក្រោយ ។

ប្រទេសចិនដែលបានផ្តល់ការប្រើវ៉ាក់សាំងកូវីដ១៩ របស់ខ្លួនជាបន្ទាន់នៅក្នុងខែមិថុនាកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍របស់ពួកគេ ។ យោងទៅតាមលោក Zheng Zhongwei មន្ត្រីនៅគណៈកម្មាធិការសុខភាពជាតិបានឲ្យដឹងថា ប្រទេសចិនបានឈានដល់ដំណាក់កាលចុងក្រោយជាមួយនឹងវ៉ាក់សាំងចំនួន ១៥ ដែលកំពុងស្ថិតក្រោមការសាកល្បងព្យាបាល ហើយក្នុងនោះមានវ៉ាក់សាំងចំនួន ៥ ស្ថិតក្នុងដំណាក់កាលទី ៣ ។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua ថា “ចាប់តាំងពីរោគរាតត្បាតត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធិភាពនៅក្នុងប្រទេសចិន ប្រទេសនេះមិនមានលក្ខខណ្ឌដើម្បីអនុវត្តការសាកល្បងព្យាបាលដំណាក់កាលទី ៣ នោះទេ ។ ទាំងនេះត្រូវបានអនុវត្តនៅក្រៅប្រទេស” ។

ទន្ទឹមនោះវ៉ាក់សាំងដែលស្ថិតក្នុងការសាកល្បងព្យាបាលដំណាក់កាលទី ៣ រួមមានវ៉ាក់សាំងចំនួន ២ របស់ក្រុមហ៊ុន Sinopharm និងក្រុមហ៊ុន Sinovac ។

លោក Zheng បាននិយាយថា ការសិក្សានេះកំពុងទទួលការពិនិត្យផ្នែកវិទ្យាសាស្ត្រ និងការអនុម័តស្របតាមច្បាប់បទបញ្ញត្តិ និងបទដ្ឋានបច្ចេកទេសដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដើម្បីធានាថាវ៉ាក់សាំងមានសុវត្ថិភាព ប្រសិទ្ធភាព និងអាចឈានដល់ដំណាក់កាលសាកល្បងតែម្ដង” ។

ស្របពេលជាមួយគ្នានេះប្រទេសឥណ្ឌូនេស៊ីបានទទួលកញ្ចប់ដំបូងនៃវ៉ាក់សាំងក្រុមហ៊ុន Sinovac នៅដើមខែនេះ ខណៈប្រទេសបារ៉ែន និងអារ៉ាប់រួមបានយល់ព្រមទទួលយកវ៉ាក់សាំងក្រុមហ៊ុន Sinopharm ។ ចំណែកទួរគី ប្រេស៊ីល និងសិង្ហបុរីក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំងកម្រិតខ្ពស់ជាមួយក្រុមហ៊ុន Sinovac ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ក្រុមហ៊ុន Pfizer ដាក់ពាក្យសុំការអនុម័តវ៉ាក់សាំងកូវីដក្នុងប្រទេសមួយនៅអាស៊ីខាងកើត

ចុចអាន ៖ វៀតណាមចាប់ផ្តើមសាកល្បងចាក់វ៉ាក់សាំងកូវីដលើមនុស្ស

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services