Connect with us

ព័ត៌មានអន្ដរជាតិ

ប្រយ័ត្នឲ្យមែនទែន! ការឆ្លងកូវីដក្នុងសហគមន៍រាលដាលចូលដល់ បាងកក ហើយ!

បានផុស

នៅ

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសថៃបានបញ្ជាក់ថា មានករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៥៧៦ករណីដោយក្នុងនោះមានករណីឆ្លងដល់ពលករចំណាកស្រុកចំនួន៥១៦នាក់ដែលជាប់ទាក់ទងនឹងការផ្ទុះឡើងនៅខេត្ត Samut Sakhon មុនពេលករណីបន្ថែមទៀតត្រូវបានគេរកឃើញនៅខេត្ត Nakhon Pathom។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីថ្មីនេះរួមមានករណីឆ្លងក្នុងសហគមន៍ចំនួន១៩ករណីនៅទីក្រុង បាងកក និងនៅខេត្ត Samut Sakhon ដែលនៅជាប់នោះប៉ុន្តែឥឡូវខេត្តនេះត្រូវបានបិទហើយ។

យោងតាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលរដ្ឋបាលស្ថានការណ៍ជំងឺកូវីដ១៩ (CCSA) បានឲ្យដឹងថា ករណីទាំងអស់គឺទាប់ទងទៅនឹងទីផ្សារបង្គានៅខេត្ត Samut Sakhon។

ការធ្វើតេស្តដែលធ្វើឡើងក្នុងខេត្ត Samut Sakhon ចាប់តាំងពីថ្ងៃព្រហស្បតិ៍មកបានរកឃើញថា មានមនុស្សចំនួន៥១៦នាក់បានឆ្លងវីរុសកូរ៉ូណាដែលភាគច្រើនជាពលករចំណាកស្រុកមីយ៉ាន់ម៉ា។ លទ្ធផលតេស្តលើមនុស្សចំនួន១,៤៥៣នាក់ទៀតនឹងបញ្ចេញក្នុងពេលឆាប់ៗនេះ។

ករណីទី១ក្នុងខេត្ត Samut Sakhon ត្រូវបានគេរកឃើញលើអ្នកលក់ម្នាក់នៅផ្សារបង្គាកាលពីថ្ងៃទី១៣ខែធ្នូ។ ចាប់តាំងពីពេលនោះមក វីរុសបានរាលដាលទូទាំងខេត្តរួមទាំងចូលដល់ទីក្រុង បាងកក ផងដែរ។

អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បានប្រាប់សន្និសីទសារព័ត៌មានមួយថា ត្រឹមថ្ងៃពុធ អាជ្ញាធរមានគោលបំណងធ្វើតេស្តលើមនុស្សឲ្យបាន១០,៣០០នាក់នៅខេត្ត Samut Sakhon, Nakhon Pathom និងខេត្ត Samut Songkhram ដែលនៅជាប់នោះ៕

ប្រែសម្រួលដោយ៖​ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ស្ទះចរាចរណ៍មួយប្រ៉ាវក្នុងក្រុងបាងកកដោយសារភ្លើងឆេះខ្សែភ្លើង

ចុចអាន៖ ក្រសួងសុខាភិបាល ចេញ​វិធានការ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្រោយផ្ទុះនៅខេត្តសាមុតសាខន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម