ព័ត៌មានអន្ដរជាតិ
លោក Joko Widodo ប្រកាសធ្វើទស្សនកិច្ចរុស្ស៊ី និងអ៊ុយក្រែន ក្នុងបេសកកម្មកសាងសន្តិភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បាននិយាយថា ក្នុងអំឡុង បេសកកម្មកសាងសន្តិភាព លោកនឹងជំរុញសមភាគីរុស្ស៊ី និងអ៊ុយក្រែន ឲ្យបើកកិច្ចសន្ទនា និងស្នើឲ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បញ្ជាឲ្យមានការឈប់បាញ់ជាបន្ទាន់។

មុនពេលចាកចេញទៅប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 លោក Joko Widodo និយាយថា “សង្រ្គាមត្រូវតែបញ្ឈប់ ហើយខ្សែសង្វាក់ផ្គត់ផ្គង់អាហារសកលត្រូវតែដំណើរការឡើងវិញ”។

លោកប្រធានាធិបតីក៏បានលើកឡើងផងដែរថា លោកនឹងលើកទឹកចិត្តឲ្យក្រុមប្រទេស G7 ស្វែងរកសន្តិភាពនៅអ៊ុយក្រែន និងស្វែងរកដំណោះស្រាយភ្លាមៗចំពោះវិបត្តិអាហារ និងថាមពលពិភពលោក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


