ព័ត៌មានអន្ដរជាតិ
អង់គ្លេស ថា សង្គ្រាម អ៊ុយក្រែន នឹងមិនផ្ទុះឡើងទេ បើលោក ពូទីន ជាមនុស្សស្រី
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានលើកឡើង បន្ទាប់ពីកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅប្រទេសអាល្លឺម៉ង់ថា លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែនទេ ប្រសិនបើគាត់ជាមនុស្សស្រី ។

ទន្ទឹមនោះលោក Johnson បានពណ៌នាជម្លោះនេះថាជារឿងឆ្កួតឡប់ ហើយបានប្រាប់ទូរទស្សន៍អាល្លឺម៉ង់ ZDF ថា “ប្រសិនបើ ពូទីន ជាមនុស្សស្រី ច្បាស់ណាស់សង្គ្រាមនៅអ៊ុយក្រែននឹងមិនផ្ទុះឡើងនោះទេ ប៉ុន្តែពេលនេះគាត់ជាបុរសពិសពុល ជាពិសេសអ្វីដែលគាត់កំពុងធ្វើនៅអ៊ុយក្រែន” ។
លោកក៏បានស្នើដែរថា គួរតែមានស្ត្រីកាន់តែច្រើនឡើងកាន់អំណាច ហើយអំពាវនាវឲ្យលោកខាងលិចត្រូវតែគាំទ្រដល់រដ្ឋាភិបាលទីក្រុងកៀវគ្រប់យុទ្ធសាស្ត្រយោធារបស់ខ្លួន ដើម្បីជួយផ្លាស់ប្តូរថាមពលនៃជម្លោះ និងដើម្បីឲ្យលោក Zelensky ស្ថិតក្នុងស្ថានភាពល្អបំផុត ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ រុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសមួយក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីសាធារណរដ្ឋ Donetsk និង Luhansk បានស្នើសុំជំនួយដើម្បីការពារពួកគេពីការវាយប្រហារកាន់តែខ្លាំងដោយកងទ័ពអ៊ុយក្រែន ។
ស្របពេលជាមួយគ្នានេះ រុស្ស៊ីបាននិយាយថា គោលដៅរបស់ទីក្រុងមូស្គូគឺធ្វើឲ្យតំបន់គ្មានយោធា និងបំបាត់លទ្ធិណាហ្ស៊ីអ៊ុយក្រែន ហើយគោលដៅតែមួយគត់របស់រុស្ស៊ីគឺសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន ជាពិសេសគឺដើម្បីការពារជនស៊ីវិលនៅក្នុងតំបន់ Donbass ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
ចុចអាន ៖ រុស្ស៊ី ព្រមានប្រទេសចង់បានតំបន់ Kaliningrad ប្រយ័ត្នម៉ត់ដូចក្នុងម៉ាស៊ីន កិនសាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


