ព័ត៌មានអន្ដរជាតិ
ទីប្រឹក្សាលោក Zelensky ទទួលស្គាល់ថា បន្ទាយធំចុងក្រោយ របស់អ៊ុយក្រែន ជិតធ្លាក់ទៅដៃ រុស្ស៊ី ហើយ
ការប្រយុទ្ធ កាន់តែខ្លាំងឡើងសម្រាប់ទីក្រុង Lysychansk ដែលជាបន្ទាយដ៏ធំចុងក្រោយរបស់អ៊ុយក្រែននៅក្នុងខេត្ត Luhansk ភាគខាងកើត ខណៈទីប្រឹក្សាប្រធានាធិបតី Volodymyr Zelensky បានទទួលស្គាល់ថា ទីក្រុងនេះធ្លាក់ទៅដៃរុស្ស៊ី។

លោក Oleksiy Arestovych បាននិយាយថា “នេះពិតជាការគំរាមកំហែង យើងនឹងឃើញ។ ខ្ញុំមិនច្រានចោលលទ្ធផលណាមួយក្នុងចំណោមលទ្ធផលមួយចំនួននៅទីនេះទេ។ អ្វីៗនឹងកាន់តែច្បាស់ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃទៀត”។
ស្របពេលជាមួយគ្នានោះ អភិបាលតំបន់បាននិយាយនៅព្រឹកថ្ងៃអាទិត្យទី០៣ខែកក្កដានេះថា ការបំផ្ទុះក៏បានអង្រួនទីក្រុង Belgorod របស់រុស្ស៊ី នៅជិតព្រំដែនជាមួយអ៊ុយក្រែនផងដែរ។

លោក Vyacheslav Gladkov បានបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram ថា ការផ្ទុះបាន បំផ្លាញអគារលំនៅដ្ឋាន ហើយអ្នករបួសបីនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
រុស្ស៊ី កំពុងព្យាយាមបណ្ដេញកងកម្លាំងអ៊ុយក្រែនចេញពីខេត្ត Luhansk និង Donetsk ក្នុងតំបន់ Donbas ជាកន្លែងដែលក្រុមបំបែកខ្លួនគាំទ្រដោយទីក្រុងមូស្គូ បាននិងកំពុងប្រយុទ្ធជាមួយទីក្រុង កៀវ ចាប់តាំងពីការធ្វើអន្តរាគមន៍យោធាលើកដំបូងរបស់រុស្ស៊ី នៅអ៊ុយក្រែនក្នុងឆ្នាំ២០១៤។
គួរបញ្ជាក់ថា ជនស៊ីវិលរាប់ពាន់នាក់ត្រូវបានសម្លាប់ ហើយទីក្រុងនានាត្រូវរងការវាយប្រហារ ចាប់តាំងពីរុស្ស៊ីលុកលុយអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈមក នៅក្នុងអ្វីដែលអ៊ុយក្រែននិងសម្ព័ន្ធមិត្តលោកខាងលិចនិយាយថាជាសង្រ្គាម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera, Tribune India
ចុចអាន៖ ទាហានស៊ីឈ្នួលអង់គ្លេស ២នាក់ទៀត ត្រូវរុស្ស៊ី ចោទប្រកាន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


