ព័ត៌មានអន្ដរជាតិ
អង់គ្លេស បញ្ចេញវីដេអូ បង្វឹកទាហានអ៊ុយក្រែន ដើម្បីទប់ទល់រុស្ស៊ី
ទាហានអ៊ុយក្រែនក្រុមដំបូងក្នុងចំណោម ១០,០០០នាក់ ដែលមកហ្វឹកហ្វឺនរយៈពេល ៣សប្តាហ៍ក្នុងប្រទេសអង់គ្លេស ថ្ងៃនេះត្រូវបានគេថតវីដេអូ ឃើញកាន់អាវុធនៅមូលដ្ឋានទ័ព Manchester។

សមាជិកនៃកងវរសេនាតូចកាំភ្លើងវែងទី៣ ដែលមានមូលដ្ឋាននៅទីក្រុង Edinburgh បានត្រួតពិនិត្យការហ្វឹកហាត់កាំភ្លើងជាបន្តបន្ទាប់ជាមួយកងទ័ព អ៊ុយក្រែន។
នៅក្នុងវីដេអូឃ្លីបរបស់ក្រសួងការពារជាតិអង់គ្លេសដែលទើបបញ្ចេញ មន្ត្រីហ្វឹកហ្វឺនម្នាក់ដែលមិនបញ្ចេញឈ្មោះបាននិយាយថា ទាហាននឹងត្រូវបានបង្រៀនពីរបៀបកាន់អាវុធ និងក្បួនទាហានជាមូលដ្ឋាន។ ពួកគេក៏ទទួល ការហ្វឹកហ្វឺនបាញ់កាំភ្លើងឲ្យចំគោលដៅផងដែរ។

មន្ត្រីដដែលបន្ថែមថា៖ “ពួកគេហាក់ដូចជាមានការលើកទឹកចិត្ត និងចង់ធ្វើឲ្យបានល្អ។ ពួកគេដឹងពីអ្វីដែលពួកគេនឹងត្រូវតទល់ក្នុងរយៈពេលបីសប្តាហ៍ទៀត។ ពួកគេដឹងពីការពិតនៃស្ថានភាពរបស់ពួកគេ ហើយយើងក៏ដឹងដូចគ្នាដែរ”។
វីដេអូនេះ ត្រូវបានបញ្ចេញបន្ទាប់ពីមានរបាយការណ៍ថា ទាហានអ៊ុយក្រែន បានជ្រើសរើសហ្វឹកហាត់ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង ១០:៣០យប់ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អង់គ្លេស ចាប់ផ្តើមបង្វឹកទាហានអ៊ុយក្រែន ក្នុងកម្មវិធីបណ្តុះបណ្តាលយោធាថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


