ព័ត៌មានអន្ដរជាតិ
ចិនបញ្ជាឲ្យប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្តល់ព័ត៌មានលម្អិតស្តីពីស្ថានភាពរបស់ពួកគេត្រឹមពេលមួយសប្តាហ៍
កាលពីថ្ងៃចន្ទ ទីក្រុងប៉េកាំងបានទុកពេលមួយសប្តាហ៍ឲ្យប្រព័ន្ធផ្សព្វផ្សាយអាមេរិកចំនួន ៦ ដើម្បីរាយការណ៍អំពីប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសចិន ។ បទបញ្ជានេះធ្វើឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីផែនការប្រតិបត្តិការរបស់អាមេរិកនៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅប្រទេសចិនចំនួន ៦ បន្ថែមទៀតជាបេសកកម្មបរទេស ។
ក្រសួងការបរទេសនៅទីក្រុងប៉េកាំងបានទាមទារឲ្យបណ្តាញសារព័ត៌មានរបស់សហរដ្ឋអាមេរិកប្រកាសជាលាយលក្ខណ៍អក្សរនូវព័ត៌មានអំពីបុគ្គលិក ហិរញ្ញវត្ថុ ប្រតិបត្តិការ និងអចលនទ្រព្យរបស់ពួកគេនៅប្រទេសចិនក្នុងរយៈពេល ៧ ថ្ងៃ ។ អ្នកនាំពាក្យលោក Zhao Lijian បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ចលនានេះពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅប្រទេសចិនដូចជា សាជីវកម្មផ្សព្វផ្សាយអាមេរិក (ABC) កាសែត Los Angeles Times វិទ្យុសាធារណៈរដ្ឋ Minnesota ការិយាល័យកិច្ចការជាតិ កាសែត Newsweek និងគេហទំព័រ Feature Story News ។
លោក Zhao បាននិយាយថា ប្រទេសចិនត្រូវបានបង្ខំឲ្យចាត់វិធានការចាំបាច់ និងតបទៅវិញទាំងស្រុងដើម្បីឆ្លើយតបទៅនឹងការគាបសង្កត់ដែលមិនសមហេតុផលរបស់អាមេរិក ។ ពួកគេមានភាពស្របច្បាប់ និងការការពារខ្លួនដោយយុត្តិធម៌ក្នុងគ្រប់ន័យទាំងអស់” ។
អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានដាក់កម្រិតដោយគ្មានការធានាលើទីភ្នាក់ងារសារព័ត៌មាន និងបុគ្គលិកចិននៅក្នុងសហរដ្ឋអាមេរិកដែលធ្វើឲ្យមានការលំបាកសម្រាប់ការងាររាយការណ៍ធម្មតារបស់ពួកគេ ។
លោក Zhao បាននិយាយថា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានសម្រេចចិត្តកំណត់ប្រព័ន្ធផ្សព្វផ្សាយចិនចំនួន ៦ បន្ថែមទៀតជាបេសកកម្មការបរទេស ប្រទេសចិនកាលពីសប្តាហ៍មុនក៏បានរក្សាជំហរច្បាស់លាស់របស់ខ្លួនវិញផងដែរ ។ រដ្ឋាភិបាលក្រុងប៉េកាំងចង់ឲ្យសហរដ្ឋអាមេរិកផ្លាស់ប្តូរទិសដៅ កែលម្អការខូចខាត និងលុបចោលសេចក្តីសម្រេចចិត្តដែលជំរុញដោយចិត្តគំនិតសង្គ្រាមត្រជាក់ ។ លោកបាននិយាយថា ប៉ុន្តែភាគីអាមេរិកបានបង្កើនការបង្ក្រាបនយោបាយ និងការធ្វើឲ្យអាម៉ាស់ដល់ភ្នាក់ងារសារព័ត៌មាន និងបុគ្គលិកចិន ដូច្នេះវាបង្ហាញពីការលាក់ពុតរបស់អ្នកតស៊ូមតិបែបសេរីនៃសេរីភាពសារព័ត៌មាន ។
លោក Zhao បាននិយាយថា “ទីក្រុងវ៉ាស៊ីនតោនគួរតែបញ្ឈប់ការគាបសង្កត់នយោបាយរបស់ខ្លួន និងការរឹតត្បិតតាមអំពើចិត្តលើប្រព័ន្ធផ្សព្វផ្សាយចិន” ។
ចំណែករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយកាលពីសប្តាហ៍មុនថា ការកំណត់ប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅប្រទេសចិនចំនួន ៦ នៅសហរដ្ឋអាមេរិកជាបេសកម្មបរទេសនឹងជួយកាត់បន្ថយការឃោសនារបស់ចិន ខណៈបណ្តាញសារព័ត៌មាននានានឹងត្រូវកំណត់អត្តសញ្ញាណនិយោជិករបស់ខ្លួនទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង