Connect with us

ព័ត៌មានអន្ដរជាតិ

សភាអាមេរិកបោះឆ្នោតរារាំងមិនឲ្យលោក Trump ប្រើសិទ្ធិវេតូលើសេចក្តីព្រាងច្បាប់ការពារជាតិ

បានផុស

នៅ

នៅថ្ងៃអង្គារនេះ សភាតំណាងរាស្ត្របានបោះឆ្នោតបដិសេធសិទ្ធិវេតូរបស់លោកប្រធានាធិបតី Donald Trump លើច្បាប់ការពារជាតិដែលត្រូវបានគេស្គាល់ថា ច្បាប់ផ្តល់សិទ្ធិការពារជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីដំបូង សេចក្តីព្រាងច្បាប់នេះបានឆ្លងកាត់ទាំងរដ្ឋសភានិងព្រឹទ្ធសភាជាមួយសំឡេងភាគច្រើនប៉ុន្តែស្របពេលមានការប្រឆាំងជាបន្តពីសំណាក់លោក Trump, គេមិនច្បាស់ទេថាតើការប៉ុនប៉ងបដិសេធនឹងទទួលបានជោគជ័យឬថាតើការប្រើសិទ្ធវេតូអាចបានសម្រេចដែរឬក៏អត់។

ការបោះឆ្នោតនេះបានបង្ខំឲ្យសមាជិកសភាគណបក្សសាធារណរដ្ឋត្រូវជ្រើសរើសរវាងភាពស្មោះត្រង់នឹងប្រធានាធិបតីនិងច្បាប់ដែលកំណត់គោលនយោបាយការពារជាតិសម្រាប់ប្រទេស។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកប្រជាធិបតេយ្យបានសម្តែងនូវការជឿជាក់ថា ពួកគេនឹងមានសំឡេងឆ្នោតដែលពួកគេត្រូវការដើម្បីបដិសេធសិទ្ធិវេតូ។

គួរបញ្ជាក់ថា វិក័យប័ត្រក្នុងទំហំទឹកប្រាក់៧៤០ពាន់លានដុល្លារនេះគឺរួមបញ្ចូលទាំងការដំឡើងប្រាក់ខែដល់ទាហានអាមេរិក ការធ្វើទំនើបកម្មគ្រឿងបរិក្ខារនិងបទប្បញ្ញត្តិនានាដើម្បីទាមទារឲ្យមានការត្រួ​តពិនិត្យបន្ថែមទៀតមុនពេលកងទ័ពត្រូវបានដកចេញពីប្រទេសអាល្លឺម៉ង់ឬអាហ្វហ្គានីស្ថានផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ក្តៅៗ ត្រាំ ចុះហត្ថលេខាលើកញ្ចប់ជំនួយ និងថវិកា កូវីដ១៩

ចុចអាន៖ លោក Trump ផ្តល់ការលើកលែងទោសដល់មន្រ្តីជាច្រើនរូប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម