Connect with us

ព័ត៌មានអន្ដរជាតិ

ស្មានឆ្លងកូវីដ បុរសម្នាក់ ចង ក សម្លាប់ខ្លួនតែលទ្ធផលមិនអ៊ីចឹងឯណា

បានផុស

នៅ

បុរសម្នាក់ដែលបានធ្វើអត្តឃាតខ្លួនឯងដោយជឿជាក់ថា ខ្លួនបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា តាមពិតលទ្ធផលបែរជាអវិជ្ជមានទៅវិញ។

នៅក្នុងរឿងរ៉ាវមិននឹកស្មានដល់ដែលកើតចេញពីប្រទេសម៉ិកស៊ិក បុរសអាយុ២៩ឆ្នាំឈ្មោះ Mario Alberto កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តទីពីរនៅពេលគាត់សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងនៅក្នុងបន្ទប់ទឹកមន្ទីរពេទ្យ។

បុរសម្នាក់នេះត្រូវបានគេបញ្ជូនទៅមណ្ឌលសុខភាពក្នុងទីក្រុង Monclova បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តរហ័សបង្ហាញថា គាត់បានឆ្លងជំងឺកូវីដ១៩។

វេជ្ជបណ្ឌិតបានបញ្ជាក់អំពីលទ្ធផលវិជ្ជមានហើយនៅពេលគាត់មានរោគសញ្ញាមួយចំនួន វេជ្ជបណ្ឌិតបានបញ្ជាឲ្យមានការធ្វើតេស្តលើកទីពីរដើម្បីបញ្ជាក់ពីរោគវិនិច្ឆ័យរបស់គាត់។

ខណៈពេលកំពុងត្រូវបានព្យាបាលនៅក្នុងបន្ទប់ពិសេសសម្រាប់ជំងឺកូវីដ១៩ លោក Mario បានចូលបន្ទប់ទឹករយៈពេល២០នាទីដោយគ្មានអ្នកណាយកចិត្តទុកដាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិលានុបដ្ឋាយិកាម្នាក់បានឃើញគាត់ចង.កសម្លាប់ខ្លួនជាមួយនឹងកម្រាលពូក។

លទ្ធផលនៃការធ្វើតេស្តលើកទី២បានបង្ហាញថា គាត់មិនមានឆ្លងជំងឺនោះទេ។

អង្គការសុខភាពពិភពលោកចាត់ទុកការធ្វើតេស្តរហ័សថាមានភាពត្រឹមត្រូវជាងមុនក្នុងការស្កេនរកវត្តមានរបស់វីរុសកូរ៉ូណាប៉ុន្តែមិនអាចយកជាការបាន១០០ភាគរយនោះទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ បាងកក​ បិទសាលាទាំងអស់២សប្តាហ៍ព្រោះស្ថានការណ៍កាន់តែធ្ងន់ធ្ងរ

ចុចអាន៖ ចិន ប្រកាសចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនទាំងមូលដោយមិនគិតថ្លៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម