Connect with us

ព័ត៌មានអន្ដរជាតិ

សូមប្រុងប្រយ័ត្ន! វីរុសបម្លែងខ្លួនប្រភេទថ្មីមកដល់ប្រទេសជិតខាងកម្ពុជាហើយ

បានផុស

នៅ

ស្ត្រីជនជាតិវៀតណាមម្នាក់ដែលវិលត្រឡប់មកពីប្រទេសអង់គ្លេសត្រូវបានគេរកឃើញថា មានផ្ទុកវីរុសបម្លែងខ្លួនប្រភេទថ្មីដែលឆ្លងខ្លាំងជាងវីរុសកូរ៉ូណា។

នាងស្ថិតក្នុងចំណោមអ្នកដំណើរចំនួន៣០៥នាក់ដែលវិលត្រឡប់មកប្រទេសវៀតណាមវិញតាមជើងហោះហើរ VN50 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដែលបានចុះចតនៅទីក្រុង Can Tho កាលពីថ្ងៃទី២២ខែធ្នូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលមកដល់ ពួកគេត្រូវបានបញ្ជូនទៅកន្លែងធ្វើចត្តាឡីស័កក្នុងទីក្រុង Can Tho, ខេត្ត Vinh Long និង Tra Vinh និងទីក្រុងហូជីមិញ។

នៅពេលធ្វើតេស្តពីរថ្ងៃក្រោយ ពួកគេ៦នាក់ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ដោយក្នុងនោះមាន៤នាក់នៅ Vinh Long និង២នាក់នៅ Tra Vinh។

សំណាកអ្នកឆ្លងរោគដែលត្រូវបានបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រហូជីមិញបានបញ្ជាក់ថា អ្នកជំងឺម្នាក់ដែលជាស្ត្រីអាយុ៤៤ឆ្នាំបានឆ្លងវីរុស SARS-CoV-2 VOC 202012/01 ដែលមេរោគនេះត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេសហើយឆ្លងខ្លាំងជាងកូវីដរហូតដល់ទៅ៧០ភាគរយឯណោះ។

គួរបញ្ជាក់ថា មានប្រទេសចំនួន៣៣ហើយដែលបានរាយការណ៍ រកឃើញវីរុសបម្លែងខ្លួនប្រភេទថ្មីចាប់តាំងពីចក្រភពអង់គ្លេសបានរាយការណ៍ជាលើកដំបូងនៅថ្ងៃទី៨ខែធ្នូ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Explorer

ចុចអាន៖ តៃវ៉ាន់បន្ថែមការទិញវ៉ាក់សាំងកូវីដ ក្រោយរកឃើញករណីឆ្លងវីរុសបម្លែងខ្លួនប្រភេទថ្មី

ចុចអាន៖ វៀតណាម ត្រៀមផលិតវ៉ាក់សាំងកូវីដបើការសាកល្បងលើមនុស្សទទួលជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

សេដ្ឋកិច្ច២ ថ្ងៃ មុន

អតីតនិស្សិត IT ម្នាក់ ចាប់មុខរបរ​ចិញ្ចឹមកង្កែប រកប្រាក់ចំណូលបានប្រមាណជាង ១ពាន់ដុល្លារ ក្នុងមួយខែ

Sokha Hotels

ព័ត៌មានពេញនិយម