វ៉ាក់សាំងកូវីដក្រុមហ៊ុន Oxford/AstraZeneca ទៅដល់មន្ទីរពេទ្យអង់គ្លេស ត្រៀមចាក់ថ្ងៃស្អែក (មានវីដេអូ)
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងកូវីដក្រុមហ៊ុន Oxford/AstraZeneca ទៅដល់មន្ទីរពេទ្យអង់គ្លេស ត្រៀមចាក់ថ្ងៃស្អែក (មានវីដេអូ)

Published

on

វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Oxford/AstraZeneca គឺជាវ៉ាក់សាំងទី ២ ដែលត្រូវបានអនុម័តនៅចក្រភពអង់គ្លេស និងមានចំនួនប្រហែល ៥៣០,០០០ ដូសនឹងចាប់ផ្តើមចាក់ដល់ក្រុមមនុស្សដែលងាយរងគ្រោះនៅថ្ងៃចន្ទ ។ វ៉ាក់សាំងនេះបានទៅដល់មន្ទីរពេទ្យចក្រភពអង់គ្លេសមុនពេលការប្រើប្រាស់ដ៏ច្រើនសន្ធឹកសន្ធាប់ ។

វាគឺជាវ៉ាក់សាំងកូវីដទី ២ ដែលត្រូវបានផ្តល់ភ្លើងខៀវនៅចក្រភពអង់គ្លេស បន្ទាប់ពីវ៉ាក់សាំង Pfizer/BioNTech បានចាប់ផ្តើមកម្មវិធីចាក់បង្ការកាលពីខែធ្នូ ។

វាកើតឡើងបន្ទាប់ពីលោក Chris Whitty ប្រធានផ្នែកវេជ្ជសាស្រ្តអង់គ្លេសបានព្រមានថា កង្វះវ៉ាក់សាំងទំនងជាបង្កបញ្ហាជាច្រើនខែជាមួយនឹងកង្វះខាតការផ្គត់ផ្គង់ពិភពលោកដែលទំនងជារារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីការពារចក្រភពអង់គ្លេសនៅផ្នែកដំបូងនៃឆ្នាំ ២០២១ ។

វ៉ាក់សាំងនេះក៏តម្រូវឲ្យចាក់ ២ ដូសផងដែរ ហើយដូសដំបូងនឹងត្រូវប្រើ បន្ទាប់ពីចក្រភពអង់គ្លេសបានកត់ត្រាករណីឆ្លងប្រចាំថ្ងៃថ្មីនៃជំងឺកូវីដ ១៩ មិនធ្លាប់មានចំនួន ៥៧,៧២៥ ករណី ស្របពេលជាមួយនឹងការស្លាប់ចំនួន ៤៤៥ នាក់ផ្សេងទៀត ។

ទន្ទឹមនោះមន្ទីរពេទ្យ Princess Royal Hospital ក្នុងទីក្រុង Haywards Heath ដែលជាផ្នែកមួយនៃមន្ទីរពេទ្យសេវាសុខភាពជាតិ (NHS) គឺជាមន្ទីរពេទ្យដំបូងបង្អស់ដែលទទួលការចាក់វ៉ាក់សាំង Oxford/AstraZeneca ហើយកម្មវិធីចាក់វ៉ាក់សាំងនឹងផ្តល់ឲ្យបុគ្គលិករបស់ NHS មុនគេដើម្បីបន្ថែមទំនុកចិត្តកាន់តែច្រើនដល់ពួកគេ ។

គួរបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Oxford/AstraZeneca អាចរក្សាទុកនៅសីតុណ្ហភាពក្នុងទូរទឹកកកធម្មតាបាន ហើយវាងាយស្រួលជាងបើប្រៀបធៀបទៅនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech ដែលត្រូវរក្សាទុកក្នុងសីតុណ្ហភាព -៧០ អង្សាសេ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Star

ចុចអាន ៖ ចិនអះអាងពីទិន្នន័យប្រសិទ្ធភាពផ្សេងគ្នាសម្រាប់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Sinopharm

ចុចអាន ៖ ក្រោយចាក់វ៉ាក់សាំងកូវីដ គ្រូពេទ្យម៉ិកស៊ិកម្នាក់ប្រកាច់

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services