ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Oxford និង Pfizer កាត់បន្ថយហានិភ័យនៃជំងឺកូវីដធ្ងន់ធ្ងរ ៨០ភាគរយសម្រាប់មនុស្សអាយុលើស៨០ឆ្នាំ
ការវិភាគនៅក្នុងប្រទេសអង់គ្លេសបានបង្ហាញថា ការចាក់តែមួយដូសនៃវ៉ាក់សាំងកូវីដ Oxford-AstraZeneca ឬ Pfizer-BioNTech បានកាត់បន្ថយឱកាសនៃការចូលព្យាបាលនៅក្នុងមន្ទីរពេទ្យជាង៨០ភាគរយ។

ទិន្នន័យសុខភាពសាធារណៈអង់គ្លេសបានបង្ហាញពី ប្រសិទ្ធភាពដែលត្រូវបានគេពិនិត្យក្នុងរយៈពេលបីទៅបួនសប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំង។
លទ្ធផលនេះ ផ្អែកទៅលើមនុស្សអាយុលើស៨០ឆ្នាំ ដែលជាក្រុមទទួលបានវ៉ាក់សាំងដំបូងគេ។

អ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលបានសាទរចំពោះលទ្ធផលនេះ ប៉ុន្តែបានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំង២ដូសគឺត្រូវការជាចាំបាច់ សម្រាប់ការការពារល្អបំផុត។
វាកើតឡើងបន្ទាប់ពីការរកឃើញស្រដៀងគ្នានេះ ត្រូវបានចេញផ្សាយដោយអាជ្ញាធរសុខាភិបាលស្កុតឡែនកាលពីសប្តាហ៍មុន។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បានប្រាប់សន្និសីទសារព័ត៌មានក្នុងវិមាន Downing Street កាលពីថ្ងៃចន្ទថា លទ្ធផលវ៉ាក់សាំងចុងក្រោយនេះគឺខ្លាំងណាស់។

លោកបានបន្ថែមទៀតថា “ពួកគេក៏អាចជួយពន្យល់ផងដែរ ពីមូលហេតុដែលចំនួនមនុស្សអាយុលើស៨០ឆ្នាំដែលចូលសង្គ្រោះក្នុងបន្ទប់សង្គ្រោះបន្ទាន់មានការធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ”។
ទិន្នន័យនេះក៏បានបង្ហាញផងដែរថា ការចាក់វ៉ាក់សាំងបានកាត់បន្ថយហានិភ័យរបស់មនុស្សដែលមានអាយុលើស៧០ឆ្នាំ ពីការវិវត្តរោគសញ្ញាកូវីដប្រមាណ៦០ភាគរយ ៣សប្តាហ៍បន្ទាប់ពីការចាក់លើកដំបូង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រកឃើញអ្នកឆ្លងថ្មី ២៤ នាក់ គិតត្រឹមព្រឹកនេះ
ចុចអាន៖ ឡាវ តម្រូវឲ្យជនបរទេសទិញធានារ៉ាប់រងជំងឺកូវីដ១៩ មុនចូលប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


