ព័ត៌មានអន្ដរជាតិ
អនុប្រធានាធិបតី Mike Pence បដិសេធការប្រើវិសោធនកម្មទី២៥ដើម្បីទម្លាក់លោក Trump
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បាននិយាយនៅថ្ងៃពុធនេះថា លោកសូមជំទាស់ចំពោះការអំពាវនាវ ឲ្យយកវិសោធនកម្មទី២៥មកប្រើដើម្បីដកលោកប្រធានាធិបតី Donald Trump ចេញពីតំណែង។
នៅក្នុងលិខិតមួយកាលពីល្ងាចថ្ងៃអង្គារទៅកាន់ប្រធានសភាលោកស្រី Nancy Pelosi, លោក Pence បាននិយាយថា យន្តការនេះមិនគួរត្រូវបានប្រើជាមធ្យោបាយនៃការដាក់ទណ្ឌកម្ម ឬការដណ្តើមអំណាចឡើយ។
លោកស្រី Pelosi បានអំពាវនាវឲ្យលោក Pence ធានាឲ្យបាននូវសំឡេងភាគច្រើននៃគណរដ្ឋមន្ត្រីនិងការបោះឆ្នោតដើម្បីប្រកាសថា លោក Trump មិនសមនឹងធ្វើជាប្រធានាធិបតីទេ។
លោក Pence សរសេរថា “ខណៈនៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះក្នុងអាណត្តិជាប្រធានាធិបតី អ្នកនិងអ្នកប្រជាធិបតេយ្យបានទាមទារឲ្យគណៈរដ្ឋមន្រ្តីនិងខ្ញុំ ធ្វើវិសោធនកម្មទី២៥។ ខ្ញុំមិនជឿថា សកម្មភាពបែបនេះគឺជាផលប្រយោជន៍ជាតិរបស់យើងឬស្របនឹងរដ្ឋធម្មនុញ្ញរបស់យើងទេ”។
ស្របពេលជាមួយគ្នានោះ លោក Pence បានលើកទឹកចិត្តសភាឲ្យចៀសវាងសកម្មភាពនានា ដែលធ្វើឲ្យបែកបាក់និងបំប៉ោងស្ថានការណ៍ហើយត្រូវផ្តោតលើការធ្វើឲ្យរលូន នូវដំណើរការផ្ទេរអំណាចទៅឲ្យរដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden។
លោកស្រី Pelosi និយាយថា ប្រសិនបើលោក Pence បដិសេធប្រើប្រាស់ការធ្វើវិសោធនកម្មទី២៥នេះ សភានឹងចាប់ផ្តើមដំណើរការប្តឹងចោទប្រកាន់គាត់។ អ្នកសាធារណរដ្ឋចំនួន៣រូប បាននិយាយរួចទៅហើយថា ពួកគេនឹងបោះឆ្នោតគាំទ្រ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ តំណាងរាស្រ្តគណបក្សសាធារណរដ្ឋ៣រូប ប្រកាសគាំទ្រការប្តឹងចោទប្រកាន់លោក Trump
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង