ព័ត៌មានអន្ដរជាតិ
ការសិក្សាបង្ហាញថា គ្រប់កន្លែងនៅលើផែនដីសុទ្ធតែមានកំហាប់ខ្យល់ពុល គ្រាន់តែតិច ឬច្រើន
ក្រុមអ្នកវិទ្យាសាស្ត្រដឹកនាំដោយសាស្ត្រាចារ្យ Yuming Guo មកពីសាកលវិទ្យាល័យសុខភាពសាធារណៈ Monash University នៅទីក្រុង Melbourne បានឃើញថា មានតែ ០.០០១ ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនពិភពលោក រស់នៅក្នុងកំហាប់ខ្យល់ពុល PM2.5 ដែលត្រូវបានចាត់ទុកថា មានសុវត្ថិភាពតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក (WHO) ។

តាមរយៈការសិក្សានេះបានឲ្យដឹង កំហាប់ខ្យល់ពុល PM2.5 ប្រចាំឆ្នាំក្នុងកម្រិតទាបបំផុត គឺនៅប្រទេសអូស្ត្រាលី នូវែលសេឡង់ និងតំបន់ផ្សេងទៀតនៅអូសេអានី និងអាមេរិកខាងត្បូង ខណៈចំនួនខ្ពស់បំផុតត្រូវបានកត់ត្រានៅក្នុងតំបន់អាស៊ីខាងកើត អាស៊ីខាងត្បូង និងអាហ្វ្រិកខាងជើង ។
ទន្ទឹមនឹងនោះ កាលពីខែសីហាដល់ខែកញ្ញា ឆ្នាំ ២០២២ អ្នកវិទ្យាសាស្រ្ត បានរកឃើញកំហាប់ខ្យល់ពុល PM2.5 កម្រិតខ្ពស់បំផុតនៅអាមេរិកខាងត្បូង ខណៈពីខែមិថុនាដល់ខែកញ្ញា គឺនៅក្នុងអនុតំបន់សាហារ៉ាអាហ្វ្រិក ។

ជាមួយគោលការណ៍ណែនាំថ្មីរបស់អង្គការសុខភាពពិភពលោក (WHO) ឆ្នាំ ២០២១ បានកំណត់ថា នៅឆ្នាំ ២០១៩ មានតែ ០.១៨ ភាគរយនៃផ្ទៃដីសកល ឬ ០.០០១ នៃចំនួនប្រជាជនពិភពលោក មានកម្រិតខ្យល់ពុលទាបជាងដែនកំណត់ប្រចាំឆ្នាំ ។
គួរបញ្ជាក់ថា PM2.5 គឺជាសារធាតុបំពុលបរិយាកាសដែលមានទាំងមីក្រូភាគល្អិតរឹង និងដំណក់ទឹកតូចៗបំផុតប្រហែល ១០ ណាណូម៉ែត្រ ទៅ ២.៥ មីក្រូម៉ែត្រ ។ PM2.5 ជ្រាបចូលទៅក្នុងរបាំងជីវសាស្រ្តបានយ៉ាងងាយស្រួល ហើយវាបង្កការគំរាមកំហែងខ្លាំងបំផុតដល់រាងកាយ ហើយជាមួយនឹងការសិក្សាថ្មីនេះបានបង្ហាញថា ទំហំគ្រោះថ្នាក់នៃកម្រិតខ្យល់ពុល PM2.5 អាចនឹងធំជាងមុនទៅទៀត ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ ពិភពលោក ប្រឈមនឹងការផ្ទុះជំងឺអាសន្នរោគធំបំផុត ក្នុងរយៈពេល ២០ ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


