ព័ត៌មានអន្ដរជាតិ
សង្គមថៃ នឹងគ្របដណ្តប់ដោយមនុស្សចាស់ ត្រឹមឆ្នាំ២០២៩
ដោយសារតែការថយចុះនៃចំនួនប្រជាជនក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ប្រទេសថៃត្រូវបានគេរំពឹងថា នឹងក្លាយទៅជាសង្គមមនុស្សចាស់ត្រឹមឆ្នាំ២០២៩។ នេះបើយោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌល Kasikorn (KResearch)។

ការស្រាវជ្រាវបង្ហាញថា ចំនួនទារក និងក្មេងជំទង់ក៏មានការធ្លាក់ចុះផងដែរ ចន្លោះឆ្នាំ២០២០ដល់២០២២។
យោងតាមអ្នកស្រាវជ្រាវ, ចំនួនទារកទើបនឹងកើតបានចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២០ ដែលជាឆ្នាំផ្ទុះជំងឺរាតត្បាតកូវីដ១៩ ហើយបានបន្តថយចុះក្នុងរយៈពេលពីរឆ្នាំបន្ទាប់ ខណៈអត្រាមរណភាព ក៏បានកើនឡើងផងដែរក្នុងអំឡុងពេលដូចគ្នានេះ។
អ្វីដែលកាន់តែអាក្រក់, អត្រាទារកទើបនឹងកើតរបស់ប្រទេសថៃគឺមាន ០,៧៦% ក្នុងមួយឆ្នាំ ខណៈមនុស្សវ័យជំទង់ឥឡូវនេះមានត្រឹមតែ ១,៣៣% ប៉ុណ្ណោះ។

អ្នកស្រាវជ្រាវនិយាយថា មានកត្តាជាច្រើនដែលរួមចំណែកដល់និន្នាការធ្លាក់ចុះនៃចំនួនប្រជាជននេះ ដូចជាជំងឺរាតត្បាត និងអសន្តិសុខរបស់មនុស្សទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុជាដើម។ លើសពីនេះ ការសម្រេចចិត្តរបស់មនុស្សមួយចំនួនក្នុងការមិនយកកូន ក៏ជះឥទ្ធិពលលើបញ្ហានេះដែរ។
KResearch និយាយថា វាអាចជាបញ្ហាប្រឈមសម្រាប់ប្រទេស ព្រោះរឿងនេះ អាចប៉ះពាល់មិនត្រឹមតែអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ដល់គោលនយោបាយសាធារណៈផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ព្យុះរដូវក្តៅវាយប្រហារប្រទេសថៃ ខណៈសីតុណ្ហភាពឈានដល់កម្រិតគ្រោះថ្នាក់បំផុត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


