Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ៣០៩ ករណី

បានផុស

នៅ

នៅថ្ងៃសុក្រនេះរដ្ឋាភិបាលបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៣០៩ ករណី ក្នុងនោះ ២៩៧ ករណីជាករណីឆ្លងក្នុងស្រុក និង ១២ ករណីជាករណីនាំចូល ។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ បាននិយាយថា ក្នុងចំណោមករណីថ្មី ២៩៧ ករណីក្នុងនោះរួមមាន ៨០ ករណីត្រូវបានរកឃើញនៅមន្ទីរពេទ្យ និង ២១៧ ត្រូវបានរកឃើញតាមរយៈការស្វែងរកករណីសកម្មនៅក្នុងសហគមន៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកក្នុងចំណោមករណីនាំចូលចំនួន ១២ ករណីនោះមាន ៤ នាក់ជាជនជាតិថៃ ហើយពួកគេទាំង ៤ នាក់វិលត្រឡប់មកពីប្រទេសអារ៉ាប់រួម អ៊ីតាលី ស៊ូដង់ និងស្រីលង្កា ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៣,១០៤ ករណី និងមានអ្នកស្លាប់ចំនួន ៧១ នាក់ ហើយប្រទេសនេះស្ថិតនៅចំណាត់ថ្នាក់ទី ១២៨ ក្នុងបញ្ជីករណីឆ្លងសរុបទូទាំងពិភពលោក  ។ សហរដ្ឋអាមេរិកឈរលំដាប់លេខ ១ មាន ២៥.១៩ លាននាក់ បន្ទាប់មកគឺឥណ្ឌាមាន ១០.៦៣ លាននាក់, ប្រេស៊ីល ៨.៦៩ លាននាក់, រុស្ស៊ី ៣.៦៦ លាននាក់ និងអង់គ្លេស ៣.៥៤ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post / The Nation

ចុចអាន ៖ ប៉ូលិសថៃ ចាប់រំលោភជនសង្ស័យគ្រឿងញៀនមីយ៉ាន់ម៉ា ក្នុងប៉ុស្តិ៍ប៉ូលិស

ចុចអាន ៖ សមាគមទេសចរណ៍ថៃស្នើរដ្ឋាភិបាលលើកលែងការធ្វើចត្តាឡីស័កដល់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម