ប៉ូលិសថៃ ចាប់រំលោភជនសង្ស័យគ្រឿងញៀនមីយ៉ាន់ម៉ា ក្នុងប៉ុស្តិ៍ប៉ូលិស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ប៉ូលិសថៃ ចាប់រំលោភជនសង្ស័យគ្រឿងញៀនមីយ៉ាន់ម៉ា ក្នុងប៉ុស្តិ៍ប៉ូលិស

Published

on

មន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់នៅខេត្ត Surat Thani ត្រូវផ្អាកពីការងារ ពាក់ព័ន្ធការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើជនសង្ស័យគ្រឿងញៀនជនជាតិមីយ៉ាន់ម៉ាម្នាក់ នៅឯប៉ុស្តិ៍ប៉ូលិសក្នុងតំបន់។

មន្រ្តីរូបនេះគឺជាមេដឹកនាំក្រុមស៊ើបអង្កេតមួយនៅឯស្ថានីយ៍ប៉ូលិស Bo Phut ក្នុងស្រុក Koh Samui នៃខេត្ត Surat Thani។

ស្នងការប៉ូលិសខេត្ត Surat Thani លោកឧត្តមសេនីយ៍ទោ Sathit Pholpinit បានចេញបទបញ្ជាជាបន្ទាន់នៅថ្ងៃទី១៣ខែមករា ឲ្យព្យួរជើងមន្រ្តីរូបនោះហើយបានតែងតាំង គណៈកម្មាធិការវិន័យមួយដើម្បីស៊ើបអង្កេតករណីនេះក្នុងរយៈពេល៧ថ្ងៃ។

ឧប្បត្តិហេតុដែលគេចោទប្រកាន់នេះ បានកើតឡើងនៅម៉ោងប្រហែល១:៥០នាទីដល់ម៉ោង២:៣០នាទីព្រឹកថ្ងៃទី១៣ខែមករា នៅពេលជនសង្ស័យបាននាំស្រ្តីជនជាតិមីយ៉ាន់ម៉ាអាយុ២១ឆ្នាំម្នាក់ដែលត្រូវបានឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិស Bo Phut ពីបទគ្រឿងញៀន ចេញពីបន្ទប់ឃុំឃាំងរបស់នាងទៅបន្ទប់ផ្សេង។ បន្ទាប់ពីត្រូវបានរំលោភ នាងត្រូវបានគេនាំទៅបន្ទប់វិញ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានជូនដំណឹងទៅស្ថានទូតមីយ៉ាន់ម៉ាដែលបានដាក់ពាក្យបណ្តឹងទៅមេប៉ូលិសលោក Yutthana Sirisombat។

បន្ទាប់មក មន្រ្តីរូបនោះត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ហើយពេលនេះកំពុងត្រូវបានឃុំខ្លួននៅឯតុលាការស្រុក Koh Samui ចំណែកជនរងគ្រោះត្រូវបាននាំទៅមន្ទីរពេទ្យស្រុក Koh Samui ដើម្បីធ្វើការពិនិត្យរាងកាយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Asian One

ចុចអាន៖ ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ ៣៧៤ករណី

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services