Connect with us

ព័ត៌មានអន្ដរជាតិ

កងកម្លាំងអ៊ូហ្គង់ដានៅប្រទេសសូម៉ាលីសម្លាប់យុទ្ធជនអាល់សាបាប ១៨៩ នាក់

បានផុស

នៅ

កងកម្លាំងការពារជាតិរបស់ប្រជាជនអ៊ូហ្គង់ដា (UPDF) កាលពីថ្ងៃសុក្របានអះអាងថាបានសម្លាប់យុទ្ធជនអាល់សាបាប (al-Shabaab) ចំនួន ១៨៩ នាក់នៅក្នុងប្រតិបត្តិការមួយនៅប្រទេសសូម៉ាលី ។

និយាយទៅកាន់ភ្នាក់ងារព័ត៌មាន Anadolu តាមទូរស័ព្ទអ្នកនាំពាក្យរងរបស់កងទ័ពលោកវរសេនីយ៍ទោ Deo Akiki បាននិយាយថា “កាលពីថ្ងៃសុក្រ កងអនុសេនាធំ UPDF ដែលស្ថិតនៅក្រោមបេសកកម្មសហភាពអាហ្វ្រិកនៅសូម៉ាលី (AMISOM) បានសម្លាប់យុទ្ធជនអាល់សាបាបយ៉ាងហោចណាស់ ១៨៩ នាក់នៅក្នុងប្រទេសសូម៉ាលី” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្ថែមថា “នេះគឺជាចំនួនអ្នកប្រយុទ្ធអាល់សាបាបធំបំផុតដែលត្រូវបានសម្លាប់ក្នុងមួយថ្ងៃ” ។

UPDF បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា កងទ័ពអ៊ូហ្គង់ដាបានវាយឆ្មក់កន្លែងលាក់ខ្លួនរបស់ក្រុមអាល់សាបាបក្នុងភូមិ Sigaale ចម្ងាយប្រមាណ ៩៩ គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Mogadishu ។

សេចក្តីថ្លែងការណ៍បាននិយាយថា អាវុធ និងសម្ភារៈជាច្រើនដែលត្រូវបានប្រើដោយភេរវករត្រូវបានបំផ្លាញ ហើយបន្ថែមថា UPDF ក៏បានបង្អាក់ការប្រជុំរបស់ក្រុមអាល់សាបាបផងដែរដោយបានបង្ករបួសដល់ភេរវករជាច្រើននៅដុនកាដាកាហ្វដែលស្ថិតនៅចម្ងាយ ៧ គីឡូម៉ែត្រពីទីប្រជុំជន Janaale ។

អស់រយៈពេលជាង ១០ ឆ្នាំមកហើយ UPDF បានរក្សាសន្តិភាពនៅប្រទេសសូម៉ាលី ហើយក៏បានបាត់បង់អាយុជីវិតទាហានជាង ២០ នាក់ចាប់តាំងពី UPDF បានទៅទីនោះ ។ អ៊ូហ្គង់ដាគឺជាប្រទេសដំបូងគេដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់ប្រទេសសូម៉ាលី ។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះក្រុមសកម្មប្រយុទ្ធអាល់សាបាបបានបង្កើនការវាយប្រហារទៅលើកងកម្លាំងសន្តិសុខ នៅពេលដែលក្រុមបេសកកម្មសហភាពអាហ្រ្វិក និងទាហានកងទ័ពជាតិសូម៉ាលីបន្តរុញច្រានក្រុមនេះចេញពីបន្ទាយនានាក្នុងប្រតិបត្តិការយោធាជាបន្តបន្ទាប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១២ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម២៥ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៣៨ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម