ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅអាហ្វ្រិក សម្លាប់ប្រជាជនសូម៉ាលី ២៩នាក់
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិនិយាយនៅថ្ងៃពុធ ទី៨ ខែវិច្ឆិកាថា ទឹកជំនន់ដ៏អាក្រក់បំផុតបានវាយប្រហារប្រទេសសូម៉ាលី បណ្ដាលឱ្យមនុស្សចំនួន ២៩នាក់ស្លាប់ និងបង្ខំប្រជាជនជាង ៣០០,០០០នាក់ ភៀសខ្លួនចេញពីផ្ទះ។

ពេលនេះអាជ្ញាធរបាននិងកំពុងព្យាយាមជួយសង្គ្រោះមនុស្សរាប់ពាន់នាក់ដែលជាប់គាំងដោយសារទឹកជំនន់ ខណៈប្រទេសសូម៉ាលីធ្លាប់ជួបគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ក្នុងរយៈពេល ៤០ឆ្នាំមកហើយ។
លោក Hassan Isse នាយកគ្រប់គ្រងនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយសូម៉ាលី (SOMDA) បាននិយាយថា “អ្វីដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះគឺអាក្រក់បំផុតក្នុងរយៈពេលច្រើនទសវត្សរ៍មកនេះ ហើយវាអាក្រក់ជាងកាលទឹកជំនន់ឆ្នាំ ១៩៩៧ ទៅទៀត” ។ លោក Hassan Isse បន្ថែមថា ចំនួនអ្នកស្លាប់ និងចំនួនមនុស្សផ្លាស់ទីលំនៅទំនងជាកើនឡើងបន្ថែមទៀត ដោយសារតែមនុស្សជាច្រើនបានជាប់គាំងដោយសារទឹកជំនន់។

ដោយឡែករបាយការណ៍អង្គការសហប្រជាជាតិបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២,២០០នាក់នៅក្នុងទីក្រុង Luuq នៃប្រទេសសូម៉ាលី ត្រូវបានកាត់ផ្តាច់ពីទីតាំងក្បែរខាង ព្រោះទឹកទន្លេបានបាក់ច្រាំង។

ក្រៅពីសូម៉ាលី ប្រទេសផ្សេងទៀតនៅអាហ្រ្វិកខាងកើត រួមមានកេនយ៉ា និងអ៊ុយហ្គាន់ដាក៏កំពុងប្រឈមគ្រោះទឹកជំនន់ផងដែរ ខណៈកេនយ៉ាមានមនុស្សស្លាប់ ១៥នាក់ ចំណែកផ្លូវថ្នល់ និងស្ពានជាច្រើននៅអ៊ុយហ្គាន់ដា ត្រូវបានកាត់ផ្តាច់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ ប្រទះឃើញលលាដ៍ក្បាលមនុស្សមែនទែន ក្នុងកន្លែងតាំងបុណ្យ Halloween នៅរដ្ឋ Florida
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


