កីឡា
អ្នកគាំទ្រ Arsenal ក្នុងប្រទេសអ៊ូហ្គង់ដា ត្រូវបានចាប់ខ្លួន បន្ទាប់ពីអបអរជ័យជម្នះលើ Man United
យ៉ាងហោចណាស់មានអ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal ៨ នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុង Jinja នៃប្រទេសអ៊ូហ្គង់ដា បន្ទាប់ពីអបអរជ័យជម្នះរបស់ក្លិប លើក្រុម Manchester United ក្នុងក្របខ័ណ្ឌ English Premier League ចុងសប្ដាហ៍ថ្មីៗនេះ។

អ្នកគាំទ្របានពាក់អាវក្រហមរបស់ក្លឹប ហើយកាន់ពានជានិមិត្តរូប ខណៈប៉ូលិសបាននិយាយថា ពួកគេមិនមានការអនុញ្ញាតឲ្យធ្វើពិធីដង្ហែដែលជាបទល្មើសសណ្ដាប់ធ្នាប់សាធារណៈ។
Arsenal បានស៊ុតបាល់បញ្ចូលទីនៅនាទីចុងក្រោយដើម្បីឈ្នះ ៣-២ ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ ជាមួយនឹងគូប្រជែងដ៏តានតឹងមួយ។

លទ្ធផលនេះបានផ្ដល់ឲ្យក្រុមកាំភ្លើងធំ មាន ៥ ពិន្ទុ នៅលើកំពូលតារាង ដោយផ្ដល់ក្ដីសង្ឃឹមដល់អ្នកគាំទ្រជុំវិញពិភពលោកថា ក្លិបអាចបញ្ចប់ការរង់ចាំរយៈពេល ១៩ ឆ្នាំ របស់ខ្លួន ដើម្បីឈ្នះពានរង្វាន់ក្របខ័ណ្ឌ English Premier League។
អ្នកគាំទ្រក្រុមកាំភ្លើងធំ Arsenal បានធ្វើដំណើរតាមក្បួនរថយន្តចំនួន ៥ គ្រឿង កាលពីព្រឹកថ្ងៃចន្ទ នៅពេលដែលពួកគេត្រូវបានរារាំងដោយប៉ូលិស។ ម្នាក់ក្នុងចំណោមពួកគេកាន់ពានដែលពួកគេបានទិញនៅហាងក្នុងស្រុកមួយ។

អ្នកគាំទ្រក្រុម Arsenal ម្នាក់ឈ្មោះ Baker Kasule ត្រូវបានដកស្រង់សម្ដីដោយគេហទំព័រព័ត៌មាន Daily Monitor ក្នុងស្រុកថា “ខ្ញុំមិនដឹងថាយើងបានធ្វើអ្វីនោះទេ ប៉ុន្តែយើងគ្រាន់តែអបអរជ័យជម្នះរបស់យើងលើគូប្រជែង Manchester United”។
លោក James Mubi ដែលជាមេប៉ូលិសប្រចាំតំបន់ និងជាអ្នកគាំទ្រក្រុម Arsenal ដែលប្រកាសខ្លួនឯង បានប្រាប់ BBC ថា លោកមិនបានពិនិត្យមើលការចោទប្រកាន់របស់អ្នកគាំទ្រទេ ប៉ុន្តែឆ្ងល់ថា ហេតុអ្វីបានជាពួកគេអបអរនៅពេលដែលការប្រកួតត្រឹមតែពាក់កណ្ដាល នៃរដូវកាលនេះ ត្រូវបានលេង។
លោក Mubi បាននិយាយថា “តើនឹងមានអ្វីកើតឡើង ប្រសិនបើជម្លោះជាមួយអ្នកគាំទ្រគូប្រកួតបានផ្ទុះឡើង? ពួកគេមិនបានប្រាប់ប៉ូលិសដើម្បីផ្ដល់សន្តិសុខសម្រាប់ក្បួនដង្ហែរបស់ពួកគេពាក់ក្រហម”។
ក្រុមសិទ្ធិមនុស្សនិយាយថា ច្បាប់គ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈបានផ្ដល់អំណាចឆន្ទានុសិទ្ធិដល់ប៉ូលិសដែលត្រូវបានប្រើដើម្បីរារាំងសិទ្ធិពលរដ្ឋ។
Arsenal និង Manchester United រីករាយនឹងការគាំទ្រដ៏ធំនៅក្នុងប្រទេសអ៊ូហ្គង់ដា និងនៅទូទាំងទ្វីបអាហ្វ្រិក ហើយនៅពេលដែលពួកគេចាក់បញ្ចាំងក្នុងសាលទស្សនារួម នៅអ៊ូហ្គង់ដា តែងតែមានអ្នកជិះក្បួនដង្ហែ៕
ប្រភព ៖ bbc.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


