Connect with us

ព័ត៌មានអន្ដរជាតិ

ភពផែនដីកំពុងបាត់បង់ទឹកកកលឿនជាងនៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៩០

បានផុស

នៅ

ការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញថា ទឹកកកនៅលើផែនដីកំពុងរលាយលឿនជាងនៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៩០ ទៅទៀតដោយសារការប្រែប្រួលអាកាសធាតុបណ្តាលឲ្យសីតុណ្ហភាពពិភពលោកកើនឡើងខ្ពស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកវិទ្យាសាស្ត្របានរាយការណ៍នៅក្នុងការសិក្សាមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទនៅក្នុងទស្សនាវដ្ដី The Cryosphere បានឲ្យដឹងថា សរុបមកទឹកកកប្រមាណ ២៨ ទ្រីលានតោនបានរលាយចេញពីសមុទ្រទឹកកក ផ្ទាំងទឹកកក និងផែនទឹកកកនៅលើពិភពលោកចាប់តាំងពីពាក់កណ្តាលទសវត្សឆ្នាំ ១៩៩០ ។ ជារៀងរាល់ឆ្នាំអត្រារលាយគឺប្រហែល ៥៧ ភាគរយលឿនជាងកាលពី ៣ ទសវត្សរ៍មុន ។

សហអ្នកនិពន្ធលោក Thomas Slater ជាអ្នកជំនាញផ្នែកជលកកវិទ្យានៅសាកលវិទ្យាល័យ Leeds University នៅចក្រភពអង់គ្លេសបាននិយាយថា “វាជារឿងគួរឲ្យភ្ញាក់ផ្អើលមួយដែលបានឃើញការកើនឡើងយ៉ាងខ្លាំងបែបនេះក្នុងរយៈពេលតែ ៣០ ឆ្នាំប៉ុណ្ណោះ” ។

លោក Slater បាននិយាយថា ការរលាយនៃទឹកកកលើដីនៅលើទ្វីបអង់តាកទិច តំបន់ Greenland និងផ្ទាំងទឹកកកលើភ្នំបានបន្ថែមទឹកគ្រប់គ្រាន់ដល់មហាសមុទ្រក្នុងអំឡុងពេល ៣ ទស្សវត្សកន្លងមកនេះដើម្បីបង្កើនកម្រិតទឹកសមុទ្រពិភពលោកជាមធ្យម ៣.៥ សង់ទីម៉ែត្រ ។ ការបាត់បង់ទឹកកកពីផ្ទាំងទឹកកកលើភ្នំមានចំនួន ២២ ភាគរយនៃចំនួនសរុបនៃការបាត់បង់ទឹកកកប្រចាំឆ្នាំដែលគួរកត់សម្គាល់ថា វាមានប្រហែលជា ១ ភាគរយនៃផ្ទៃទឹកកកទាំងអស់ ។

នៅទូទាំងតំបន់អាក់ទិក ទឹកកកសមុទ្រក៏កំពុងធ្លាក់ចុះដល់កម្រិតទាបនៃរដូវក្តៅថ្មីនេះ ។ កាលពីឆ្នាំមុនមានកម្រិតទឹកកកសមុទ្រទាបបំផុតទី ២ ក្នុងរយៈពេលជាង ៤០ ឆ្នាំនៃការត្រួតពិនិត្យពីផ្កាយរណប ។

សីតុណ្ហភាពបរិយាកាសពិភពលោកបានកើនឡើងប្រហែល ១.១ អង្សាសេចាប់តាំងពីសម័យមុនឧស្សាហកម្ម ។ ប៉ុន្តែនៅតំបន់អាក់ទិក អត្រានៃការឡើងកម្តៅមានច្រើនជាងទ្វេដងនៃអត្រាមធ្យមពិភពលោកក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ ។

ដោយប្រើទិន្នន័យផ្កាយរណបឆ្នាំ ១៩៩៤-២០១៧ បានឲ្យដឹងថា ការវាស់ទីតាំង និងការពិសោធន៍មួយចំនួនក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសបានគណនាថា ពិភពលោកកំពុងបាត់បង់ទឹកកកជាមធ្យម ០.៨ ទ្រីលានតោនក្នុងមួយឆ្នាំនៅទសវត្សឆ្នាំ ១៩៩០ ប៉ុន្តែប្រហែល ១.២ ទ្រីលានតោនជារៀងរាល់ឆ្នាំក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម