ព័ត៌មានអន្ដរជាតិ
ធម្មជាតិកំពុងសងសឹកមនុស្សវិញ ដោយភពផែនដី ប្រកាសអាសន្នគ្រោះមហន្តរាយ
តំបន់ធំៗនៃទ្វីបអឺរ៉ុបភាគខាងត្បូង និងខាងកើត ត្រូវប្រកាសអាសន្នអំពីរលកកម្តៅ ខណៈអង្គការឧតុនិយមពិភពលោក (WMO) ក៏បានព្រមាន អំពីការកើនឡើងហានិភ័យនៃមនុស្សស្លាប់ផងដែរ បន្ទាប់ពីអាកាសធាតុកាចសាហាវកំពុងគ្របដណ្តប់ទ្វីបអាស៊ី និងសហរដ្ឋអាមេរិក ។
កោះ Sardinia នៃប្រទេសអ៊ីតាលី បានជួបប្រទះសីតុណ្ហភាពខ្ពស់ជាង ៤៧ អង្សាសេកាលពីថ្ងៃអង្គារ ហើយអ្នកព្យាករនិយាយថា សីតុណ្ហភាពអាចឡើងលើស ៤០ អង្សាសេនៅក្នុងទីក្រុងមួយចំនួនរបស់អ៊ីតាលី ដូចជា Lazio ជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មជ្ឈមណ្ឌលសម្របសម្រួលការឆ្លើយតបបន្ទាន់ របស់សហភាពអឺរ៉ុប ក៏បានចេញការជូនដំណឹងពណ៌ក្រហម សម្រាប់សីតុណ្ហភាពខ្ពស់នៅក្នុងតំបន់ដ៏នៃប្រទេសអ៊ីតាលី ភាគឦសានប្រទេសអេស្ប៉ាញ ក្រូអាត ស៊ែប៊ី ភាគខាងត្បូងប្រទេសបូស្នៀ-ហឺហ្សេហ្គោវីណា និងម៉ុងតេណេក្រូ។
នៅអ៊ីតាលី បុគ្គលិកការពារជនស៊ីវិល បានតាមឃ្លាំមើលមនុស្សនៅកណ្តាលទីក្រុងរ៉ូម ខណៈក្រុមកាកបាទក្រហមនៅព័រទុយហ្គាល់ បានប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីព្រមានប្រជាជនកុំឲ្យទុកសត្វចិញ្ចឹម ឬកុមារនៅក្នុងឡានដែលចតចោល ។ ចំណែកប្រទេសក្រិក អ្នកស្ម័គ្រចិត្ដបានចែកទឹកផឹក ហើយនៅអេស្ប៉ាញវិញ ពួកគេបានដាស់តឿនប្រជាជន ឲ្យចេះពីរបៀបដកដង្ហើមក្នុងពេលមានផ្សែងពីភ្លើងឆេះព្រៃ។

ដោយឡែក ប្រទេសជប៉ុន បានចេញការព្រមានអំពីជំងឺដាច់សរសៃឈាមខួរក្បាល នៅខេត្តចំនួន៣២ក្នុងចំណោម៤៧ ខណៈមនុស្សយ៉ាងតិច៦០នាក់ កំពុងទទួលការព្យាបាលជំងឺនេះ។
ទោះបីជាយ៉ាងណាក៏ដោយ នៅតំបន់អាស៊ី សីតុណ្ហភាពខ្ពស់បំផុតក្នុងកំណត់ត្រា បានបង្កជាភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា ។ ជាក់ស្ដែងមនុស្សជិត ២៦ ម៉ឺននាក់ត្រូវបានជម្លៀស នៅភាគខាងត្បូងប្រទេសចិន និងវៀតណាម មុនពេលព្យុះទីហ្វុង Talim បោកបក់មកដល់ ។
គួរបញ្ជាក់ថា អ្នកវិទ្យាសាស្ត្របានព្រមានជាយូរមកហើយពីការបម្រែបម្រួលអាកាសធាតុ ដែលបណ្តាលមកពីការបំភាយឧស្ម័នផ្ទះកញ្ចក់ ភាគច្រើនពីការដុតឥន្ធនៈហ្វូស៊ីល នឹងធ្វើឲ្យរលកកម្តៅកើតឡើងកាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងកាចសាហាវ ។ ក្នុងនោះពួកគេនិយាយថា រដ្ឋាភិបាលនានា ចាំបាច់ត្រូវចាត់វិធានការម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ រលកកម្តៅ ជា “ឃាតកលាក់មុខ” សម្លាប់មនុស្សបន្តបន្ទាប់ នៅអឺរ៉ុប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


