ព័ត៌មានអន្ដរជាតិ
Joe Biden ឡើងកាន់តំណែងមិនទាន់បានប៉ុន្មានថ្ងៃផង ក្រុងប៉េកាំងប្រកាសធ្វើសមយុទ្ធក្នុងសមុទ្រចិនខាងត្បូង
ប្រទេសចិនបាននិយាយនៅថ្ងៃអង្គារទី២៦នេះថា ខ្លួននឹងធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងក្នុងសប្តាហ៍នេះ ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំងខឹងសម្បាចំពោះក្រុមនាវាដឹកយន្តហោះអាមេរិកដែលចូលក្នុងដែនទឹកមានជម្លោះ។
សេចក្តីជូនដំណឹងដែលចេញដោយរដ្ឋបាលសុវត្ថិភាពដែនសមុទ្ររបស់ប្រទេសនេះ បានហាមឃាត់ការចូលទៅក្នុងផ្នែកមួយនៃដែនទឹកក្នុងឈូងសមុទ្រ Tonkin ទៅដល់ភាគខាងលិចនៃឧបទ្វីប Leizhou ភាគនិរតីប្រទេសចិនចាប់ពីថ្ងៃទី២៧ខែមករាដល់ថ្ងៃទី៣០ខែមករា ប៉ុន្តែសេចក្តីជូនដំណឹងនេះមិនបានផ្តល់ព័ត៌មានលម្អិតថាតើ សមយុទ្ធនឹងត្រូវធ្វើឡើងនៅពេលណាឬក្នុងទំហំប៉ុនណានោះទេ។
កងនាវាផ្ទុកយន្តហោះអាមេរិកដែលដឹកនាំដោយនាវា USS Theodore Roosevelt បានចូលក្នុងសមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍ដើម្បីលើកកម្ពស់ “សេរីភាពនៃដែនសមុទ្រ” ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Joe Biden ចាប់ផ្តើមអាណត្តិរបស់លោកក្នុងនាមជាប្រធានាធិបតី។
ដែនទឹកដែលមានការប្រជែងគ្នានេះ បានក្លាយជាចំណុចក្តៅថ្មីមួយទៀតនៅក្នុងទំនាក់ទំនងទ្វេភាគីដែលតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុង ប៉េកាំងនិងវ៉ាស៊ីនតោន។
យោធាអាមេរិកបានបង្កើនសកម្មភាពរបស់ខ្លួននៅទីនោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈប្រទេសចិនបានអះអាងទាមទារទឹកដីរបស់ខ្លួននៅក្នុងតំបន់ដែលមានជម្លោះជាមួយប្រទេសជិតខាងដូចជាវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ប្រ៊ុយណេនិងតៃវ៉ាន់។
កាលពីថ្ងៃចន្ទ ប្រទេសចិនបានត្អូញត្អែរថា សហរដ្ឋអាមេរិកតែងតែបញ្ជូនយន្តហោះនិងនាវាជាច្រើនគ្រឿងចូលសមុទ្រចិនខាងត្បូង ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួនហើយនិយាយថា សកម្មភាពបែបនេះមិនអំណោយផលដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ឡើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង