Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនរុស្ស៊ី ស៊ូទ្រាំនឹងសីតុណ្ហភាពត្រជាក់បំផុតក្នុងពិភពលោកដើម្បីធ្វើបាតុកម្មប្រឆាំងការចាប់ខ្លួនអ្នករិះគន់លោក Putin

បានផុស

នៅ

ប្រជាជនរុស្ស៊ីបានស៊ូទ្រាំនឹងសីតុណ្ហភាពដ៏ត្រជាក់ដល់ទៅ -៤១អង្សាសេនៅក្នុងទីក្រុងត្រជាក់បំផុតនៅលើពិភពលោកនិងនៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងការចាប់ខ្លួនអ្នករិះគន់លោក Vladimir Putin។

ក្រុមអ្នកគាំទ្រលោក Alexei Navalny បានរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីទាមទារឲ្យមានការដោះលែងលោកពីពន្ធនាគារ ហើយមនុស្សប្រហែល៥,០០០នាក់ត្រូវបានចាប់ខ្លួនរួចទៅហើយរួមទាំងភរិយារបស់លោក Navalny ឈ្មោះ Yulia ផងដែរ។

កងទ័ពត្រូវបានគេកោះហៅឲ្យមកជួយប៉ូលិសក្នុងទីក្រុង St Petersburg ដែលជាស្រុកកំ​ណើតរបស់លោកប្រធានាធិបតី Putin ខណៈពួកគេកំពុងតស៊ូដើម្បីទប់ទល់នឹងហ្វូងបាតុករ។

ឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានប្រើនៅក្នុងភាពចលាចលតាមដងផ្លូវអាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីលោក Putin ឡើងកាន់អំណាចក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។

អំពើឃោរឃៅត្រូវបានថតជាប់ក្នុងវីដេអូ នៅពេលប៉ូលិសព្យាយាមបង្ក្រាបក្រុមបាតុករនៅក្នុងទីក្រុង Moscow, St Petersburg និង Vladivostok។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតវ៉ាជាច្រើនទៀតត្រូវបានធ្វើឡើងក្នុងទីក្រុង Yakutsk ដែលជាទីក្រុងត្រជាក់បំផុតនៅលើពិភពលោកជាមួយសីតុណ្ហភាពធ្លាក់ចុះដល់ -៤១អង្សាសេ។

ការប្រមូលផ្តុំគ្នាធំៗក៏ត្រូវបានធ្វើឡើងនៅតាមទីក្រុងនានាដូចជា មូស្គូ ផងដែរនិងបានកើតឡើងបន្ទាប់ពីមនុស្សប្រមាណ៤,០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងការប៉ះទង្គិចគ្នាជាមួយប៉ូលិសកាលពីសប្តាហ៍មុន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Mirror

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម