ព័ត៌មានជាតិ
អ្នកវិភាគនយោបាយ ដាស់តឿនយុវជនកុំឱ្យជឿលង់ និងកុំធ្វើជាឧបករណ៍នយោបាយរបស់ក្រុមអ្នកនយោបាយនៅក្រៅប្រទេស
អ្នកតាមដាន និងវិភាគនយោបាយកម្ពុជា លោក យឿន យឿត បានសម្តែងការព្រួយបារម្ភនៅពេលដែលលោកមើលឃើញក្រុមអ្នកនយោបាយប្រឆាំងមាននិន្នាការជ្រុលនិយមនៅខាងក្រៅប្រទេស បានបន្តបញ្ចេញ និងចែកចាយព័ត៌មានក្លែងក្លាយអូសទាញ និងញុះញង់ឱ្យពលរដ្ឋ និងពលករក្មេងៗចូលរួមធ្វើសកម្មភាពមិនចំណេញដល់ជាតិ ដើម្បីបម្រើតែមហិច្ឆតារបស់ខ្លួន។ ក្នុងនាមជាអ្នកជំនាញផ្នែកកិច្ចការនយោបាយមួយរូប លោក យឿន យឿត បានដាស់តឿនដល់យុវជនទាំងអស់ កុំចេះតែជឿលង់តាមការប្រឌិតព័ត៌មាន ហើយកុំធ្វើជាឧបករណ៍នយោបាយរបស់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស។

អ្នកតាមដាន និងវិភាគនយោបាយកម្ពុជា បានអំពាវនាវដល់ពលរដ្ឋខ្មែរ ជាពិសេសដល់យុវជន ជាពលករកំពុងធ្វើការនៅប្រទេសថៃ ជប៉ុន និងប្រទេសកូរ៉េខាងត្បូង ឈប់ចាញ់បោកពាក្យកុហកបោកប្រាស់របស់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ជាពិសេស កុំយកខ្លួនទៅពាក់ព័ន្ធនឹងគម្រោងការបោកប្រាស់ដែលមេដឹកនាំអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេស គ្រោងនឹងបង្កើតឡើងនាពេលខាងមុខនេះ ដែលវានាំឱ្យមានគ្រោះថ្នាក់ដល់ខ្លួន និងក្រុមគ្រួសារ។ ជាមួយនឹងការអំពាវនាវនេះ លោក យឿន យឿត បានទាញរំលេចឱ្យឃើញពីគម្រោងការបោកប្រាស់ដែលទណ្ឌិត សម រង្ស៊ី និងបក្ខពួកធ្លាប់បានធ្វើនាពេលកន្លងមក។
បើតាមលោក យឿន យឿត គឺសកម្មជន និងអ្នកគាំទ្រ បានពើបប្រទះនឹងបទពិសោធម្តងរួចមកហើយដែលទណ្ឌិត សម រង្ស៊ី បានបោកប្រាស់គម្រោងមាតុភូមិនិវត្តក្លែងក្លាយកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺបានតែស្រែក តែមិនហ៊ានចូលស្រុកដូចការគ្រោងទុក។ ចុងក្រោយអ្នករងគ្រោះ គឺអ្នកគាំទ្រមាតុភូមិនិវត្តក្លែងក្លាយនោះ ហើយក្រោយមក ក៏ព្យាយាមបង្កើតព្រឹត្តិការណ៍ក្លែងក្លាយលើកទី២ លើកទី៣ ជាបន្តបន្ទាប់ទៀត បោកអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសឱ្យវិលក្បុង ដើរតាមរហូតថ្នាក់មានអ្នកជាប់ពន្ធនាគារថែមទៀតផង។ ឆ្លងកាត់បទពិសោធនេះ អ្នកតាមដាន និងវិភាគនយោបាយ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យព្យាយាមស្វែងយល់ និងស្រាវជ្រាវអំពីការពិតចំពោះហេតុការណ៍ ឬរឿងរ៉ាវអំពីស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា មុននឹងជឿតាមការញុះញង់របស់ក្រុមអ្នកនយោបាយប្រឆាំង។ លោកថា ត្រូវពិនិត្យស្ថានភាពជាក់ស្តែងឱ្យធំទូលំទូលាយ កុំមើលតែមួយជ្រុងតូច ហើយជឿតាមការញុះញង់ ធ្វើទង្វើនាំទុក្ខដាក់ខ្លួន និងក្រុមគ្រួសារ។

លោក យឿន យឿត បានអះអាងថា៖«បងប្អូនខ្លះធ្លាប់រស់នៅ និងមានពិសោធន៍ធ្វើការជាមួយក្រុមប្រឆាំង១០ឆ្នាំ ជាមួយមេដឹកនាំប្រឆាំងជ្រុលនិយមទាំងនោះ គួរដឹងច្រើនពីគោលបំណង គោលដៅ យុទ្ធសាស្រ្តអគុណធម៌ និងភាពអាត្មានិយមរបស់មេដឹកនាំទាំងនោះដែលតែងព្យាយាមរុញច្រានអ្នកដើរតាមដោយស្មោះ និងស្លូតត្រង់តែមិនស៊ីជម្រៅក្នុងរឿងនយោបាយឱ្យគ្រោះថ្នាក់ជាប់គុកច្រវាក់ ព្រាត់ប្រាស់ក្រុមគ្រួសារ ដើម្បីតែមហិច្ឆតាចង់បានអំណាចរបស់ពួកគេ ដោយព្យាយាមបំផ្លាញនូវសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ដែលជាការរារាំងដល់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាជនកម្ពុជា»។
បន្ថែមលើនេះ លោក យឿន យឿត បានសង្កត់ធ្ងន់ថា៖ «ក្រុមប្រឆាំងជ្រុលនិយមភាគច្រើន គឺអ្វីដែលពួកគេនិយាយ គ្មានមូលដ្ឋានច្បាស់លាស់ និយាយដោយគ្មានការស្វែងយល់ និងស្រាវជ្រាវឱ្យបានច្បាស់ជាមុន មុននិយាយនោះទេ ជាពិសេស ពាក់ព័ន្ធនឹងច្បាប់ប្រទេស ច្បាប់អន្តរជាតិ ផលប្រយោជន៍ប្រជាជន ផលប្រយោជន៍ប្រទេសជាតិ និងប្រវត្តិសាស្រ្ត គឺនិយាយ ដើម្បីតែអូសទាញបងប្អូន ដែលមិនយល់ស៊ីជម្រៅអំពីនយោបាយ និងមនោគមវិជ្ជានយោបាយឱ្យចូលរូមរុញឱ្យពួកគេសម្រេចមហិច្ឆតាអំណាច មិនតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ»។

បើទោះបីបានបកអាក្រាតពីទង្វើអគុណធម៌ និងភាពអាត្មានិយមរបស់ក្រុមអ្នកនយោបាយនៅក្រៅប្រទេស និងបានដាស់តឿនដល់យុវជនកុំឱ្យជឿលង់ និងកុំធ្វើជាឧបករណ៍នយោបាយរបស់ពួកគេក៏ដោយ ប៉ុន្តែ លោក យឿន យឿត ក៏បានមើលឃើញថា នៅពេលនេះ ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនលើសលប់បានឃើញយ៉ាងច្បាស់ពីគុណតម្លៃនៃសន្តិភាព។ លោកគូសបញ្ជាក់ថា កូនខ្មែរគ្រប់រូបត្រូវចូលរួមការពារគ្រប់កាលៈទេសៈនូវសន្តិភាពនេះ ដើម្បីឱ្យប្រទេសកម្ពុជាអាចដើរទាន់ប្រទេសជិតខាង ទោះកម្ពុជាដើរយឺតជាងគេដោយសារតែភ្លើងសង្រ្គាមនាំកម្ពុជាធ្លាក់ដល់ចំណុចក្រោមសូន្យ តែកម្ពុជានៅអាចងើបឈរឡើងវិញ និងដើរទៅមុខមិនថយក្រោយ ដោយសារមានអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំងថ្នាក់ដឹកនាំកំពូលៗជាច្រើនទៀតដែលហ៊ានលះបង់ជីវិតធ្វើជាដើមទុន ដើម្បីសង្រ្គោះប្រទេសជាតិ និងប្រជាជនឱ្យរស់ផុតពីរណ្តៅមហាសែនទុក្ខ ហើយរស់រានមានជីវិតសារជាថ្មី។ ទាំងនេះ គឺជាសច្ចៈភាពប្រវត្តិសាស្រ្តដែលមិនអាចកាត់ថ្លៃបានឡើយ៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


