ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម៖ការបិទផ្លូវ ធ្វើបាតុកម្មទាមទារឱ្យដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃ មិនមែនជាដំណោះស្រាយល្អឡើយ
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ថា ការធ្វើបាតុកម្ម បិទផ្លូវទាមទារឱ្យដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃ មិនមែនជាដំណោះស្រាយល្អឡើយ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង រៀបចំឡើងនៅរសៀលថ្ងៃទី១៥ ខែមករា នេះ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងដូច្នេះ បន្ទាប់ពីប្រជាពលរដ្ឋមួយក្រុមនៅក្នុងខេត្តបាត់ដំបង បានធ្វើបាតុកម្មបិទផ្លូវជាតិលេខ៥ ទាមទារឱ្យក្រសួងកសិកម្មដោះស្រាយបញ្ហាស្រូវអូអិមធ្លាក់ថ្លៃ។

ក្នុងសន្និសីទសារព័ត៌មានលើកឡើងបែបនេះ៖« អ្វីដែលជាមិនមែនដំណោះស្រាយ គឺការធ្វើវិទ្ធង្សនា បិទផ្លូវបិទអីហ្នឹង វាអត់មានជាដំណោះស្រាយទេ! នៅក្នុងលទ្ធិប្រជាធិបតេយ្យ គេចាប់ផ្ដើមធ្វើសកម្មអ្វីមួយ គឺដើម្បីទាមទារឱ្យថ្នាក់ដឹកនាំបានដឹង ពីបញ្ហារបស់គេ »។

សម្រាប់ដំណោះស្រាយដែលរដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា ជាដំណោះស្រាយល្អក្នុងការស្ដារតម្លៃស្រូវដែលធ្លាក់ថ្លៃ រួមមានជាដំណោះស្រាយរយៈពេលខ្លី មធ្យម និងរយៈពេលវែង។ ដំណោះស្រាយរយៈពេលខ្លីគឺ ក្រសួងកសិកម្ម នឹងចេញបញ្ចេញថវិកាដែលរដ្ឋាភិបាលទម្លាក់ជូន អន្តរាគមន៍ទិញស្រូវពីពលរដ្ឋ និងសហការជាមួយតាមបណ្ដារោងម៉ាស៊ីនកិនស្រូវនានាឱ្យទិញស្រូវរបស់ពលរដ្ឋក្នុងរដូវពិធីបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខនេះ ឬស្រូវអូអិមគ្មានទីផ្សារសោះ។ សម្រាប់ដំណោះស្រាយរយៈពេលធម្យម គឺក្រសួងបន្តកៀគរឱ្យកសិករបន្តចងក្រងជាសហគមន៍ទំនើបដែលមានច្រើនរាប់រយ ពាន់គ្រួសារ នោះក្រសួងនឹងផ្ដល់កម្ចីឱ្យកសិករសម្រាប់បង្កបង្កើនផល។ ចំណែករយៈពេលវែង គឺការបាត់បន្ថយថ្លៃដើមរបស់ពលរដ្ឋ តាមរយៈការណែនាំឱ្យពលរដ្ឋប្រើប្រាស់ជីកសិកម្មដែលធ្វើដោយពលរដ្ឋផ្ទាល់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានអះអាងថា កាលពីថ្ងៃទី១៤ ខែមករា លោកបានចុះទៅជួបតំណាងធ្វើបាតុកម្មនៅខេត្តបាត់ដំបង។ ក្នុងជំនួបនោះ តំណាងធ្វើបាតុកម្ម និងភាគីក្រសួងកសិកម្មដោយមានរូបលោកផ្ទាល់បាន ជួយគណនាឡើងវិញពីការចំណាយរបស់តំណាងដឹកនាំធ្វើបាតុកម្ម ដោយបានរកឃើញថា តំណាងធ្វើកសិកម្មនោះមិនបានខាតបង់ថវិកាលើការធ្វើស្រូវប្រាំងនេះឡើយ គ្រាន់តែចំណេញតិចជាងមុន។

លោករដ្ឋមន្ត្រីក៏បានអះអាងថា លោក មិនបានបន្ទោសកសិករដែលធ្វើស្រូវប្រភេទពូជអូអិម ដូចដែលសារព័ត៌មាន និងអ្នកនយោបាយមួយចំនួនលើកឡើងឡើយ។
គួរឱ្យដឹងថា នៅថ្ងៃទី១៥ ខែមករា នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទម្លាក់ថវិកាចំនួន៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវដែលកំពុងធ្លាក់ថ្លៃពីកសិករកម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


