Connect with us

ព័ត៌មានអន្ដរជាតិ

កូឡុំប៊ីឆ្មក់ចូលកន្លែងផលិតគ្រឿងញៀនដ៏សម្ងាត់ កក្រើកព្រៃ (មានវីដេអូ)

បានផុស

នៅ

យោធាកូឡុំប៊ីបានចុះបង្ក្រាបមន្ទីរពិសោធន៍សារធាតុកូកាអ៊ីនសម្ងាត់ពីរកន្លែងដែលក្រុមឧទ្ទាមដ៏ធំបំផុតរបស់ប្រទេសនេះរកចំណូលបានរហូតដល់ទៅ ៤ ប៊ីលានដុល្លារក្នុងមួយឆ្នាំ និងជាទីតាំងបញ្ជូនទៅឲ្យស្ដេចគ្រឿងញៀន Joaquín ‘El Chapo’ Guzmán នៅក្នុងប្រទេសម៉ិកស៊ិក ។

ខ្សែវីដេអូដែលចេញដោយការិយាល័យអគ្គមេធាវីរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះបានបង្ហាញពីពេលដែលទាហានចុះពីឧទ្ធម្ភាគចក្រ ហើយបានវាយឆ្មក់បរិវេណមួយក្នុងចំណោមបរិវេណទាំងពីរដែលត្រូវបានបង្កើតឡើងដោយកងទ័ពរំដោះជាតិ (NLA) នៅក្នុងព្រៃមួយស្ថិតនៅក្នុងតំបន់ឆ្នេរប៉ាស៊ីហ្វិកនៃខេត្ត Nariño កាលពីថ្ងៃសៅរ៍ ។

ទន្ទឹមនោះកងកម្លាំងសន្តិសុខក៏ត្រូវបានជួយដោយភ្នាក់ងារពីរដ្ឋបាលពង្រឹងគ្រឿងញៀនផងដែរ និងបានរឹបអូសគ្រឿងញៀនបានចំនួន ២,៨០០ គីឡូក្រាមដែលមានតម្លៃយ៉ាងហោចណាស់ ៩៥ លានដុល្លារ ។

បន្ថែមពីនេះយ៉ាងហោចណាស់សារធាតុកូកាអ៊ីន ៦០០ គីឡូក្រាមក៏ត្រូវបានរឹបអូសពីមន្ទីរពិសោធន៍ដែលមានបន្ទប់ចំនួន ៦ ដែលផ្ទុកទៅដោយសារធាតុគីមីជាច្រើនផ្សេងទៀតរួមមាន អាសេតូន (Acetone) អាស៊ីដក្លរីឌ្រីក (Hydrochloric acid) អាស៊ីតស៊ុលផួរិច (Sulfuric acid) និងសូដ្យូមអ៊ីដ្រុកស៊ីត (Sodium hydroxide) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យអគ្គមេធាវីនៃប្រទេសកូឡុំប៊ីបានប៉ាន់ប្រមាណថា មន្ទីរពិសោធន៍ទាំងពីរបានផលិតកូកាអ៊ីនយ៉ាងហោចណាស់ ៣ ទៅ ៤ តោនក្នុងមួយខែ ឬ ៨៧,០០០ គីឡូក្រាម ។

ក្រុមអ្នកស៊ើបអង្កេតបានដឹងថា ការដឹកជញ្ជូនកូកាអ៊ីនត្រូវបានផ្ទុកនៅក្នុងទូកល្បឿនលឿនដែលបានចាកចេញពីច្រាំងសមុទ្រប៉ាស៊ីហ្វិកនៃទីក្រុង Cumbitara ដែលនៅជិតព្រំដែនជាមួយប្រទេសអេក្វាឌ័រ ។

កូកាអ៊ីនត្រូវបានគេបញ្ជូនទៅប្រទេសជាច្រើននៅអាមេរិកកណ្តាល ហើយសារធាតុទាំងនេះត្រូវបានផ្ទេរទៅឲ្យអ្នកជួញដូរគ្រឿងញៀនដែលមានទំនាក់ទំនងជាមួយក្រុមជួញដូរគ្រឿងញៀន Sinaloa Cartel  ។

រដ្ឋាភិបាលកូឡុំប៊ីបាននិយាយកាលពីខែតុលា ឆ្នាំ ២០២០ ថា អង្គការឧក្រិដ្ឋកម្មម៉ិកស៊ិកចំនួន ៤ គឺអង្គការ Sinaloa Cartel អង្គការ Jalisco New Cartel អង្គការ Los Zetas និងអង្គការ Beltrán-Leyva បានទទួលខុសត្រូវចំពោះការចែកចាយកូកាអ៊ីនដែលត្រូវបាននាំចេញពីប្រជាជាតិ Andean មួយនេះ ។

ទិន្នន័យដែលប្រមូលបានដោយការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) បានបង្ហាញថា នៅឆ្នាំ ២០១៩ កូឡុំប៊ីមានស្លឹកកូកា (coca leaf) ១៥៤,០០០ ហិកតាដែលមានសមត្ថភាពផលិតបានកូកាអ៊ីន ១,១៣៧ តោន ឬកូកាអ៊ីន ១ លានគីឡូក្រាម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Mail

ចុចអាន ៖ ស្តេចគ្រឿងញៀនអាស៊ីដែលទើបចាប់ខ្លួនបាន មានប្រវត្តិមិនធម្មតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម