Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ UN អំពាវនាវឲ្យពិភពលោកចាត់ទុករដ្ឋប្រហារនៅ មីយ៉ាន់ម៉ា ថាជា “ការបរាជ័យ”

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres បានទទូចដល់សហគមន៍ពិភពលោកឲ្យប្រាកដថា រដ្ឋប្រហារកាលពីថ្ងៃចន្ទនៅប្រទេសមីយ៉ាន់ម៉ា ទទួលបរាជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា ការបដិសេធលទ្ធផលឆ្នោតគឺមិនអាចទទួលយកបានទេ ហើយមេដឹកនាំរដ្ឋប្រហារត្រូវតែយល់ថា នេះមិនមែនជាវិធីដើម្បីគ្រប់គ្រងប្រទេសឡើយ។

ស្របពេលជាមួយគ្នានោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងពិភាក្សាគ្នាលើសេចក្តីថ្លែងការណ៍មួយប៉ុន្តែប្រទេសចិន ត្រូវបានគេរំពឹងថានឹងរារាំងដល់រាល់ទម្រង់នៃពាក្យពេចន៍ណាមួយដែលថ្កោលទោសរដ្ឋប្រហារ។

លោក Guterres បានអំពាវនាវឲ្យបង្កើតរបៀបរៀបរយរដ្ឋធម្មនុញ្ញឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកនិយាយថា លោកសង្ឃឹមថា នឹងមានសាមគ្គីភាពនៅក្នុងក្រុមប្រឹក្សាសន្តិសុខលើបញ្ហានេះ។

លោកលើកឡើងថា “យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីប្រមែប្រមូលគ្រប់តួអង្គសំខាន់ៗរបស់សហគមន៍អន្តរជាតិដើម្បីដាក់សម្ពាធខ្លាំងក្លាលើប្រទេសមីយ៉ាន់ម៉ាដើម្បីធ្វើឲ្យប្រាកដថា​ រដ្ឋប្រហារនេះបរាជ័យ។ វាមិនអាចទទួលយកបានទាល់តែសោះក្នុងការបដិសេធលទ្ធផលនៃការបោះឆ្នោតនិងឆន្ទៈរបស់ប្រជាជន”។

មេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួននៅពេលកងទ័ពដណ្តើមអំណាច។

ប៉ូលិសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានដាក់ការចោទប្រកាន់ជាច្រើនប្រឆាំងនឹងលោកស្រីស៊ូជីដែលត្រូវបានបញ្ជូនទៅឃុំឃាំងរហូតដល់ថ្ងៃទី១៥ខែកុម្ភៈ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ Facebook នៅមីយ៉ាន់ម៉ា ត្រូវបិទតាមបញ្ជារបស់រដ្ឋាភិបាលយោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម