Connect with us

ព័ត៌មានអន្ដរជាតិ

Facebook នៅមីយ៉ាន់ម៉ា ត្រូវបិទតាមបញ្ជារបស់រដ្ឋាភិបាលយោធា

បានផុស

នៅ

ប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុកនៅមីយ៉ាន់ម៉ា បានចាប់ផ្តើមប្លុក​ Facebook ជាបណ្តោះអាសន្នបន្ទាប់ពីមានបញ្ជាពីរដ្ឋាភិបាលយោធារបស់ប្រទេសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ Reddit ដែលមើលឃើញដោយ TechCrunch បាននិយាយថា ប្រជាជនមិនអាចចូលប្រើ Facebook, Messenger, Instagram និង WhatsApp តាមរយៈក្រុមហ៊ុន MPT បានទេ។ MPT​ គឺជាប្រតិបត្តិករទូរគមនាគមន៍ធំជាងគេបង្អស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលក៏ជាកម្មសិទ្ធិរបស់រដ្ឋមួយផ្នែកផងដែរ។

តាមបញ្ជា រដ្ឋាភិបាលអះអាងថា Facebook បានចូលរួមចំណែកធ្វើឲ្យមានអស្ថិរភាពនៅក្នុងប្រទេស។

អ្នកនាំពាក្យ Facebook បានប្រាប់ Engadget ថា “យើងដឹងថាការចូលប្រើ Facebook បច្ចុប្បន្នត្រូវបានរំខានសម្រាប់មនុស្សមួយចំនួន។ យើងសូមជំរុញឲ្យអាជ្ញាធរស្តារការតភ្ជាប់ឡើងវិញ ដើម្បីឲ្យប្រជាជននៅមីយ៉ាន់ម៉ាអាចទំនាក់ទំនងជាមួយគ្រួសារនិងមិត្តភក្តិ និងទទួលបានព័ត៌មានសំខាន់ៗ”។

គួរបញ្ជាក់ថា ក្នុងចំណោមប្រជាជនជាង៥០លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា, មានប្រមាណ២៧លាននាក់គឺជាអ្នកប្រើប្រាស់ Facebook។ យោងតាមក្រុមតស៊ូមតិ Access Now បានចង្អុលបង្ហាញថា ប្រជាជនទាំងនោះពឹងផ្អែកលើគេហទំព័រនេះដើម្បីចែករំលែកព័ត៌មាននិងរៀបចំអ្វីផ្សេងៗ។ ការបិទនេះគ្រោងនឹងអូសបន្លាយរហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី៧ខែកុម្ភៈ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Engadget

ចុចអាន៖ មីយ៉ាន់ម៉ា ឬ ភូមា៖ ហេតុអ្វីប្រទេសមួយមានឈ្មោះពីរ តើមានរឿងរ៉ាវយ៉ាងដូចម្តេច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម