Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ថា មីស៊ីលរយៈចម្ងាយឆ្ងាយថ្មី របស់អាមេរិក ក៏មិនអាចជួយអ៊ុយក្រែន បានដែរ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អះអាងកាលពីថ្ងៃពុធទី១៨ខែតុលាថា វាគឺជាកំហុសសម្រាប់ទីក្រុងវ៉ាស៊ីនតោន ដែលផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ទៅឲ្យអ៊ុយក្រែន ហើយព្រមានថា មីស៊ីលទាំងនោះនឹងមិនផ្លាស់ប្តូរស្ថានភាពនៅសមរភូមិជួរមុខបានទេ វាមិនអាចជួយទីក្រុងកៀវបានឡើយ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Telegraph)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោកពូទីន ក្នុងសន្និសីទសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំទីក្រុងប៉េកាំងបានឲ្យដឹងថា “វានឹងមិនមានលទ្ធផលទេ នោះហើយជាមូលហេតុដែលវាជាកំហុស។ គ្មានអ្វីល្អនឹងកើតឡើងសម្រាប់អ៊ុយក្រែនឡើយ។ វាគ្រាន់តែធ្វើឲ្យមានការឈឺចាប់ កាន់តែយូរប៉ុណ្ណោះ”។

កាលពីថ្ងៃអង្គារទី១៧ខែតុលា សេតវិមានបានបញ្ជាក់ពីការផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយឲ្យអ៊ុយក្រែន ខណៈប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់សហរដ្ឋអាមេរិក បានដកស្រង់សម្តីមន្ត្រីទីក្រុងវ៉ាស៊ីនតោន ដែលនិយាយថា មីស៊ីលប្រភេទ ATACMS នេះ មានចម្ងាយអតិបរមាប្រហែល១៦០គីឡូម៉ែត្រ។

មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS (រូបថត៖ ABC)

ទន្ទឹមនោះ មន្ត្រីរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានប្រើប្រាស់មីស៊ីលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារទីក្រុង Berdyansk ដែលជាទីក្រុងកំពង់ផែគ្រប់គ្រងដោយរុស្ស៊ីនៅក្នុងតំបន់ Zaporizhzhia ភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន។

ក្រោយការវាយប្រហារនោះ ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា អ៊ុយក្រែនពិតជាប្រើមីស៊ីលមែន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីថាតើ វាត្រូវដាក់ពង្រាយពេលណា ឬដាក់ពង្រាយដោយរបៀបណានោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Kyiv Post

ចុចអាន៖ លោក ពូទីន បន្ទោសអាមេរិក ចំពោះសង្គ្រាម អ៊ីស្រាអែល-ប៉ាឡេស្ទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម