Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​បញ្ជូន​អវកាសយានិក​ក្មេង​បំផុត​មិន​ធ្លាប់​មាន ​ទៅ​​ទីអវកាសសម្រាប់​បេសកកម្ម​​ឋាន​ព្រះច័ន្ទ​ឆ្នាំ ២០៣០

បានផុស

នៅ

ចិនបានបញ្ជូនអវកាសយានិក​ក្មេង​បំផុត ៣ នាក់ ទៅ​កាន់​ទីអវកាសតាមរយៈយាន Shenzhou 17 ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អវកាសយានិកទាំង ៣ រួមមាន លោក Tang Hongbo អាយុ ៤៨ ឆ្នាំ លោក Tang Shengjie អាយុ ៣៤ ឆ្នាំ និង Jiang Xinlin អាយុ ៣៥ ឆ្នាំ ។ ពួកគេជាអ្នកជំនួសអវកាសយានិកផ្សេងទៀតដែលនៅលើស្ថានីយអវកាស Tiangong អស់រយៈពេលបីខែមកហើយ ។

អាស្រ័យដូចនេះ លោក Lin Xiqiang អ្នកនាំពាក្យ និងជាអគ្គនាយករងនៃទីភ្នាក់ងារអវកាសចិន Manned Space Agency បាននិយាយថា “គោលដៅនៃការចុះចតរបស់ប្រជាជនចិននៅលើឋានព្រះច័ន្ទឆ្នាំ ២០៣០ នឹងសម្រេចដូចការគ្រោងទុក” ។

សូមជម្រាបថា អ្នកទាំង ៣ គឺជាអវកាសយានិកចិនទី ១៧ ដែលគេបញ្ជូនទៅកាន់ស្ថានីយអវកាស ដើម្បីធ្វើការពិសោធន៍លើថ្នាំអវកាស និងបច្ចេកវិទ្យាអវកាស ជាពិសេសជួយដំឡើង និងថែទាំឧបករណ៍ផងដែរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ newssky

ចុចអាន៖ អវកាសយានិកចិន ៣នាក់ ត្រឡប់មកផែនដីវិញដោយសុវត្ថិភាព ក្រោយបេសកកម្ម ៦ខែ នៅក្នុងលំហ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម